ភ្នំពេញ៖ នៅមុននេះ ពិធីការិនីល្បីទាំងវោហារស័ព្ទនិងសម្ផស្សក៏ស្រស់ខ្ងង់ នាង ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវរំខានអារម្មណ៍ពីនារីវ័យក្មេងម្នាក់ ដែលអះអាងផ្អើលសង្គមហ្វេសប៊ុកថា នីរ័ត្ន ជាបងស្រីមិនទទួលស្គាល់សាច់ញាតិបង្កើតខ្លួនឯង។ តែទន្ទឹមនឹងការស្ងប់ស្ងាត់ទៅវិញ ពីការរំខាន់ពីស្រ្តីវ័យក្មេងនោះ ពិធីការិនីរូបនេះ បែរជាបង្កឲ្យមានការភ្ញាក់ផ្អើលនឹងសារសរសើរនឹងសម្ផស្សខ្លួនឯងទៅវិញ។ កន្លងមកមហាជនក៏ពោលសរសើរដែរថា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន គឺជាពិធិការី និងជាតារាសម្ដែងម្នាក់ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។

ដែលអ្នកគាំទ្រតែងតែសរសើរកញ្ញា មិនដាច់ពីមាត់អំពីអត្តចរិកសុភាពរាបសារ និងមានសំដីស្រទន់គួរឲ្យចង់ស្ដាប់ និងមានសម្ផស្សស្រស់ស្អាត់ផងដែរ។ ខណៈដែលអ្នកគាំទ្រនាង រមែងលើកឡើងទៀតថា«ទោះបីជា នីរ័ត្ន ប្រឡូកក្នុងវិស័យសិល្បៈយូរក៏ពិតមែន តែបើនិយាយពីសម្រស់វិញ គឺដូចជាមិនមានអ្វីប្លែកសោះនាង ហាក់ កាន់តែស្អាតជាងមុនទៅទៀត។ ព្រមនឹងការពោលសរសើរពីមជ្ឈដ្ឋាន លើរូបឆោមសម្ផស្ស។ សាមីខ្លួនជានារីសិល្បៈដែលមានរូបសម្ផស្សទាក់ទាញ់ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលបន្ថែមទៀត ជាមួយនឹងសារពោលសរសើររូបសម្ផស្សខ្លួនឯង ។ នៅក្នុងគណនីហ្វេសប៊ុក កញ្ញា ហ៊ិន ច័ន្ទនីរ័ត្នថ្មីៗក៏បង្ហោះរូបកាលពី២ឆ្នាំមុនភ្ជាប់គ្នាចំនួនពីរសន្លឹក ដែលបង្ហាញដោយស្នាមញញឹម ។

ខណៈដែលនាងក៏បង្ហាញសារខ្លីបែបលេងសើចថា«រូបពីរឆ្នាំមុន មុខក្មេងតាស បើសិន ធៀបនិងបច្ចុប្បន្ន គឺថាមិនមានការប្រែលប្រួលបន្ដិចណាសោះ»។ បន្ទរនឹងសារបង្ហាញពីចេតនា លើកសរសើរូបសម្ផស្សខ្លួនឯង ពីកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ននោះ ក៏មានអ្នកគាំទ្រនាង ជាច្រើន បង្ហាញការខមមិនតបត ដែលមានទាំងអ្នកពោលសរសើរ ហើយអ្នកខ្លះ ដែលបង្ហាញទាំងការគាំទ្រក៏បង្ហាញសារបែបចំអកលេងសើចផងដែរថា «បង នីរ័ត្ន ស្រីស្អាតក្នុងដូងចិត្តខ្ញុំ មិនមានអ្នកសរសើរនៅសុខៗក៏សរសើរសម្ផស្សខ្លួនឯង ចាំអីទៀត បងស្អាតមែន!!!»។