ភ្នំពេញ៖ តើអ្នកណាទៅ? ជាមនុស្សអតីត ដែល ជៀស ស្រួច បំភ្លេចមិនបាន ខណៈបានរសសេរសាថា «អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ កាលពីព្រឹកមិញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ លោក ជៀស ស្រួច បានលើកឡើងថា «នៅសល់តែ១០ថ្ងៃទៀតខ្ញុំនឹងបានជួបមនុស្សម្នាក់ ដែលខ្ញុំធ្វើឲ្យជីវិតខ្ញុំមានភាពប្រសើឡើងវិញ និងសូមសំណូមពរដល់សាមាគម ដើម្បីបានបម្រើការងារចាស់វិញ»។

គួរបញ្ជាក់ថា អតីតកីឡាករដែលបានប្រឡូកក្នុងវិស័យសិល្បៈដំបូងគេបង្អស់លោក ជៀស ស្រួច ត្រូវបានគេកត់សម្គាល់ឃើញថា ជីវភាពរបស់លោកបានគ្រាន់បើមួយកម្រិត ក្រោយមានការជ្រោមជ្រែងពីលោក អេ ភូផង ឲ្យបានចូលបម្រើការងារជាអាជ្ញាកណ្តាលនៃកម្មវិធីប្រកួតប្រដាល់គុនខ្មែរ។ តែមិនបានប៉ុន្មានលោកក៏មានរឿងអាស្រូវមួយ រហូតធ្វើឲ្យអ្នករួមការងារជាមួយអាក់អន់ស្រពន់ចិត្ត រហូតឲ្យលោកផ្អាកពីការងារមួយរយៈ ដោយរឿងនោះលោកបានប្រាប់ថា «គេច្រណែនខ្ញុំ ឃើញខ្ញុំចុះទៅធ្វើការតាមខេត្ត ដើម្បីរកលុយខ្លះសម្រាប់ធ្វើបុណ្យឲ្យម្តាយ»។