បាត់ដំបង៖ តារាភាពយន្ត​ជើងចាស់ ​សម្តែងតួ​ឪពុកលោក តា រិទ្ធ សារី ទាំង​វ័យ​៧៦ឆ្នាំ រស់​នៅ​នឹង​ជី​វ​ភា​ព​​ខ្វះមុខ​ខ្វះក្រោយ ​នៅ​​ទឹក​ដី​កំណើត​ខេត្តបាត់​ដំបង នៅ​ថ្ងៃ​ទី​៧ខែសីហា មូលនិធិចាស់​ជរា ពី​សមាគម​មិត្តសិល្បៈ​ស្មគ្រចិត្ត​ជួយសង្គម​បានផ្តល់​អំណោយ​មនុស្សធម៌ ដើម្បី​ជួយ​ស​ម្រា​ល​​ជីវភាព​សិល្បករវ័យ​ចំណាសរូបនេះ​។

លោក ហេង ឡុង បាន​ឲ្យ​វេបសាយ​តារាថ្មី​ដឹងថា «មូលនិធិចាស់​ជរាកាល​ពី​ថ្ងៃ​ទី​៨ខែសីហា​នេះ បាន​ធ្វើ​ជាអំណោយ​មនុស្សធម៌​ដល់​សិល្បករ​ចាស់​ជារា​រស់​នៅ​ក្នុង​ភាព​ទី​ទាល់​ក្រនៅ​លើ​ទឹក​ដីខេត្ត​បាត់​ដំបង​ចំនួន​ពីរ​នាក់​ ។ មាន​នាយ ស្មាន់ តឿ អតីតអ្នក​កំប្លែង​ក្នុងវង្សល្ខោន​លោកតាព្រួញមាស និង​ម្នាក់​ទៀត គឺជាតារាសម្តែង​ជើងចាស់ សម្តែង​តួឪពុកគឺលោក តា រិទ្ធ សារី​»។ លោក ហេង ឡុង បាន​បញ្ជាក់ថា «អំណោយ​មនុស្សធម៌ ពីមូលនិធិចាស់​ជរា​របស់​សមាគមមិត្ត​សិល្បៈ​ស្មគ្រចិត្ត​ជួយសង្គម បាន​ផ្តល់​ជួយ​លោក​តា រិទ្ធ សារី ចំនួន​១លាន​រៀល​រួម​​គ្រឿង​ឧបភោគបរិភោគ​ផង​ដែរ»។

 

សាទរនឹង​ទានមនុស្សធម៌​ផ្តល់​ពីមូលនិធិចាស់ជរានៃសមាគមមិត្ត​សិល្បៈ​ស្មគ្រចិត្ត​ជួយ​សង្គម​ តារាភាពយន្តជើង​ចាស់​​ដែល​មានវ័យ​៧៦ឆ្នាំ លោក តា រិទ្ធ សារី ក៏​បន្ថែម​ពី​កាយ​វិការអរគុណម្ចាស់​ទានដោយ​លើក​ដៃ​សំពះ ។ លោកក៏​បាន​ជួនពរដល់​ហេង ឡុង ប្រធាន​សមាគមមិត្ត​សិល្បៈ​ស្មគ្រចិត្ត​ ដែល​លោក​មានចិត្ត​មនុស្សធម៌​បញ្ជួនទាននេះដល់ខ្ញុំ​រស់​នៅ​កម្សត់ខ្វះខាតនៅ​ខេត្តបាត់​ដំបង​ឲ្យ​ជួប​តែក្តីសុខនិង​សំណាងល្អជោគជ័យលើការងារ​នេះ​។