ភ្នំពេញ៖ ក្រោយឧស្សាហ៍បង្ហោះរូបភាពបែបឯកការ អប់ដោយសារពណ៌នា ពីខ្សែជីវិតនៅលីវហាក់មិនមានភាពស្រស់ស្រាយនោះ ថ្មីៗនេះដែរ តារាសម្តែងសាច់សខ្ចី នាង សួង សាខារ៉ានីត ក៏បង្ហាញសារថ្ងូរថ្អែរឿងមានមនុស្សស្រលាញ់តែប៉ះចំមនុស្សគ្មានបេះដូងទៅវិញ។
ចំណាយបន្ថែមពីសម្រស់ដើមទ្រូងសិចស៊ីសខ្ចី តារាសម្ដែងរូបស្រស់មានកំណើតពីទឹកដីខេត្តកំពង់ឆ្នាំ ស្រុកកំពង់ស្រឡាច នាង សួង សាខារ៉ានីត ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ពីងៗ រ៉ូហ្សាទួញសារពណ៌នាថា«និយាយថាមិនងាយស្រលាញ់មិនងាយមាននិស្ស័យជាមួយពីណាងាយៗទេ ដល់ពេលចេះស្រលាញ់គឺស្រលាញ់មនុស្សគ្មានបេះដូង អូលោកព្រះកម្មនោះកម្ម»។យ៉ាងណាមិញធីតា ផ្ការីកពីស្រុកកំពង់ត្រឡាច រូបនេះធ្វើឲ្យអ្នកគាំទ្រមួយចំនួនលើកឡើងថា«នេះឬកម្មអូន»។