ភ្នំពេញ៖ ក្រោយទទួលដំណឹងមរណភាពលោក ម៉ៅ សាមឿន ហៅ វីតាមីនសេ មានសាច់ញាតិ បងប្អូនជិតឆ្ងាយ សិល្បករសិល្បការនី និងមន្ត្រីជាន់ខ្ពស់មួយចំនួន បានមកចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះគ្រួសារសព។

ចំពោះកម្មវិធីបុណ្យ ត្រូវបានអ្នកនាង ប៉េងប៉ោង កូនស្រីបង្កើតនាយ វីតាមីនសេ បានប្រាប់តារាញូស៍ថា «ស្អែកនេះ សពឪពុកខ្ញុំ បានដង្ហែរទៅតម្កល់ទុកលើឈាបនដ្ឋាន វត្តព្រះបារមី មង្គត់បុរី កាបិលភ័ស្ស នៅម៉ោង ២រសៀល ថ្ងៃទី០១ មេសា ២០១៨ ហើយនៅម៉ោង ៦ល្ងាចថ្ងៃដដែល បូជាសព»។