ភ្នំពេញ៖ ក្រោយវិនាទីខ្លីពីការចេញផ្សាយ បទចម្រៀង «look my eye» របស់ខ្មែរមួយជីវិត ដែលជាប្រភេទបទរ៉េប នឹងមានសូកពាក្យផ្លែផ្កាវាយប្រហារភាគីពាក់ព័ន្ធ លើសពីនេះក៏មានឃ្លាខ្លះបានប្រើប្រាស់ពាក្យពេជន៏ មិនសមរម្យខ្លាំង ។ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ អារម្មណ៍អ្នកសិល្បៈជាច្រើន។ ក្រៅពីលោក ហេង ឡុង ប្រធានគ្រប់គ្រងការផលិត របស់ផលិតកម្មសិល្បៈខ្មែរភាពយន្ត និងជាប្រធានក្រុមប្រឹក្សាសមាគមសិល្បករខ្មែរ សម្តែងការមិនពេញចិត្តចំពោះអត្ថន័យនិងពាក្យចេចន៍ខ្លះនៅក្នុងបទចម្រៀង«look my eye» ថាបានធ្វើឲ្យប៉ះពាល់ដល់តម្លៃថ្លៃថ្នូរអ្នកសិល្បៈធ្ងន់ធ្ងរណាស់ ហើយលោកក៏បង្ហាញសារទទួចនៅក្នុងបណ្តាញសង្គមឲ្យម្ចាស់បទនេះ ធ្វើការកែតម្រូវផងដែរ។បន្តនោះក៏បង្ហាញសារប្រតិកម្មពី លោក កៅ សីហា ដែលជាអ្នកដឹកនាំប្រចាំផលិតកម្មហង្សាមាស ក៏បានសម្ដែងការមិនពេញចិត្តនិងបទចម្រៀង«look my eye»ដែរ ។ បន្ថែមសារប្រតិកម្មអ្នកសិល្បៈជាបន្តបន្ទាប់ចំពោះអត្ថន័យបទចម្រៀងរ៉េប«look my eye»ក្នុងនោះសូម្បីតែនាយ ពាក់មី ក៏បានបង្ហាញអារម្មណ៏ ទើសទាល់ជាខ្លាំងចំពោះបទមួយនេះផងដែរ ដែលបង្ហាញឲ្យសាធារណៈជនដឹងតាមរយៈវីដេអូផ្សាយផ្ទាលក្នុងបណ្តាញសង្គម។ ក្នុងសារផ្សាយផ្ទាល់នាយ ពែកមី បានពោលថា «ជួយស្តាប់មើលបងប្អូនតើមានយោបល់ថាម៉េចដែរ ហេតុអីអ្នកសិល្បះដូចគ្នាមើលងាយអ្នកសិល្បះដូចគ្នាចឹង អ្នកឯងឈ្លោះគ្នាបុគ្គលគ្នាអ្នកឯង ម្នាក់ពីនាក់សោះ មិនគួរមើលងាយគេទាំងអស់នោះទេ»៕