ភ្នំពេញ៖ ទំនៀមពិធីចូលឆ្នាំប្រពៃណីខ្មែរប្រព្រឹត្តទៅចំនួន ៣ ថ្ងៃ ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត, ថ្ងៃទី៣ ជាថ្ងៃឡើងស័ក។កាលវេលានៃថ្ងៃដ៏ពិសិដ្ឋនាឱកាសបុណ្យប្រពៃណីខ្មែរទាំងបីថ្ងៃនោះ កូនចៅដែលជាកុលបុត្រ នៃប្រជាពុទ្ធសាស្រ្តនិក គម្បីកុំរំលងឡើង នូវពុទ្ធឱវាទ សម្រាប់កុលបុត្រ ប្រតិបត្តិនិងអ្នកមានគុណ ៖ កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតា ជាដើម ។

ជួនកាលគេធ្វើទាន ដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង។ ខណៈឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះក៏ខិតចូលជិតដល់ ព្រះអង្គឡុង ចន្ថា លោកបានបង្ហាញថា «ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ជាបុណ្យប្រពៃណី ហើយក៏ជាឱកាសនៃសាច់ញាតិជួបជុំគ្នាសប្បាយ ។ តែក្នុងនោះកូនថៅគ្រប់រូបក៏ចាំបាច់ត្រូវធ្វើបុណ្យជូនអ្នកមានគុណផងដែរ។ ដោយលោកបានបង្ហាញទៀតថា «ការធ្វើបុណ្យទៀត ឬហៅថាជូនរបស់របររណ្តាំរណ្តាជូនលោកនោះទេ ត្រូវធ្វើដោយចិត្តស្មោះ ដោយចិត្តជ្រះថ្លា ហើយពិសេស បើមានឪពុកម្តាយលោកនៅមានជីវិតទាំងពីរ ឬអ្នកខ្លះគាត់មានឪពុកបង្កើតផង ឪពុកក្មេងឬម្តាយក្មេកផង ក៏ត្រូជូនឲ្យស្មើរគ្នាដែរ បើមិនដូច្នេះទេ ពោះអំពើបាភក៏កើតឡើងជាមួយបុណ្យដែលយើងបានធ្វើនេះដែរ»។

ព្រះអង្គ ឡុង ចន្ថា បង្ហាញគ្រាដោយសម្តែងធម៌ទេសនា លោក ក៏បានបញ្ជាក់ទៀតថា «កូនចៅក៏គួរដឹងដែរថា «ឱកាសបុណ្យចូលឆ្នាំនេះ បើកូនចៅប្រើលោកមានគុណធ្វើម្ហូបអាហារ ឲ្យកូនចៅញាំឬហូបនោះក៏នឹងបាបដែរ ចឹងហើយកូនចៅ ទៅសប្បាយចុះ តែយ៉ោងណាកុំធ្វេសប្រហែសឲ្យបាបកើកឡើងនៅពេលនោះអី យើងគួរគាម្បីធ្វើម្ហូបចំណីឲ្យលោកទទួលទាន កុំឲ្យលោកធ្វើឲ្យយើងជាកូនជាចៅ ឬក៏ការជូនរបស់របរទៅឪពុកម្តាយ ក៏ធ្វើឡើងឲ្យស្មើៗគ្នាទៅ »។