ភ្នំពេញ៖ លោក ម៉ៅ សាម៉ឿន ដែលមហាជនខ្មែរភាគច្រើនស្គាល់ថា នាយ វីតាមីនសេ ដែលជាតារាកំប្លែងរួមជំនាន់ជាមួយនាយ កុយ និងនាយ ក្រឹម ប៉ុន្តែដោយសារលោកបានជំងឺធ្ងន់ធ្ងរពេក ក៏បានលាចាកលោកទៅកាន់​លោកខាងមុខកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។

ក្នុងពិធីបុណ្យសពរបស់លោក វីតាមីនសេ មានវត្តមានតារាចម្រៀង សម្តែង និងកំប្លែងជាច្រើនដួង បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារសព ដែលបាតបង់ស្វាមីដ៏ល្អសម្រាប់ភរិយា និងបាត់បង់ឪពុកជាទីគោរពស្រលាញ់របស់កូនប្រុសស្រី។ ទន្ទឹមនោះ នាយ ក្រឹម បានរៀបរាប់ថា «ខ្ញុំនៅចាំមិនភ្លេចទេ គ្រាធ្លាប់កម្សត់កម្រជាមួយគ្នា ដល់ពេលខ្លះទៅសម្តែងគ្មានលុយគ្មានកាក់ ខ្ញុំមានខ្លះ ចេះតែចែកគ្នាចាយបន្តិចបន្តួច ធ្វើម៉េចបាននោះយើងនៅក្រទាំងអស់គ្នា តែដោយសារការតស៊ូ និងស្រលាញ់ ទើបនាយ វីតាមីនសេ ពុះពារដល់ជីវិតចុងក្រោយ»។