ភ្នំពេញ៖ នៅមុននេះទុក្ខកង្វល់ក៏នៅតាមលងបន្លាចស្មារតី គ្រួសារកវី សុខ ជំនោរ ខណៈចុងចោទមន្រ្តីប៉ូលីស ឈ្មោះ គុយ សិទ្ធិសក្កិ ក្នុងរឿងក្តីអាក្រាតកាយនិងហឹង្សារាងកាយ នាង សុខ ចិន្តា ហៅ វ៉ាន់ នីឡា បែរជា លេច ឡើងរូបជាសាធារណៈរូបថតត្រៀបក្រាមផ្ទឹមនឹងនារីរូបស្រស់។

មើលឃើញនូវរូបភាពទណ្ឌិត បែរជាលេចឡើង ក្នុងភាពសុខដុមរមនាស្នេហ៍និងនារីវ័យក្មេងនោះ ទាំង កញ្ញា វ៉ាន់ នីឡា និងបងប្រុស លោក សុខ ជំនោរ ពួកគេបង្ហាញសារតូចចិត្ត និងសារអន្ទះសារ ចង់ឃើញយុត្តិធម៌ ពិតសម្រាប់ក្រុមគ្រួសារ ដើម្បីឲ្យអារម្មណ៍ស្ងប់»។ តែយ៉ាងណារហូតមកដល់ថ្ងៃនេះ នៅមិនទាន់លេច ឡើងនូវ ពន្លឺណាមួយជុំវិញយុត្តិធម៌ដែលមានតែនៅលើក្រដាសនោះដែរ ។

ប៉ុន្តែដោយឡែកថ្ងៃទី៣០ខែមីនានេះ បែរជាលេចឡើងនូវដំណើរ សុខ ជំនោរ នាំភរិយាទៅកម្សាន្ត នៅក្រៅ ប្រទេស ដែលធ្វើឲ្យអ្នកគាំទ្រថា ដំណើរកម្សាន្តលំហែអារម្មណ៍»។ ខណៈទៅដល់ទឹកដីប្រទសថៃភ្លាម លោក បង្ហោះសុទ្ធតែរូបថតផ្អែមល្ហែម ធ្វើឲ្យហាជនមួយចំនួនលើសជាតិស្ករ។