អាមេរិក៖ តារាម៉ូដែលដ៏ល្បីមួយរូបដែលមានរាងខ្អស់ស្រឡះ សម្រស់ស្រស់ស្អាតពីធម្មជាតិនោះគឺប្រាសាទ ដាវីន ដែលចូលចិត្តបង្ហាញភាពសិចស៊ីមិនចាញ់តារាម៉ូដែលនៅឯបរទេសឡើយ។
យ៉ាងណាមិញអ្វីដែលគួរឲ្យកត់សម្គាល់ គឺដាវីនមិនដែលខ្វាយខ្វល់នឹងពាក្យរិះគន់លើការបញ្ចេញដងខ្លួនសិចស៊ីឡើយ ខណៈដែលនាងបង្ហាញរូបស៊ិចស៊ីលើបណ្ដាញសង្គមហើយត្រូវបានអ្នកគាំទ្រលើកឡើងថា«យូរៗទៅ ប្រាសាទ ដាវិន លែងដូចស្ត្រីខ្មែរ»។
ដូចនេះអាចបញ្ជាក់បានថានាងមិនដែលស្ទាក់ស្ទើរនឹងការស្លៀកពាក់សិចស៊ីបង្ហាញដងខ្លួននាងឡើយ ព្រោះមានទំនុកចិត្តចំពោះរាងកាយខ្លួនឯងខ្លាំងណាស់។