ភ្នំពេញ៖ នៅក្នុងគណនីហ្វេសប៊ុកកំពូលតារាចម្រៀងសំនៀងមនោសញ្ចេតនាលោក ណូយ វ៉ាន់ណេត នៅឱកាសចុងខែមីនានេះ បានបង្ហាញឲ្យមហាជនបានដឹងនឹងបានឃើញពីគ្រោះស៊យដែលលោកទើបនឹងជួបថ្មីសន្លាងមួយទៀត។ ខណៈគ្រោះស៊យឆ្នាំចាស់ ម៉ូតូធំបើកបុកឡានលោកនៅផ្លូវជាតិលេខបួននៅមិនទាន់រំងាប់អារម្មណ៍ផុតពីការតក់ស្លុកផង។
លោក ណូយ វ៉ាន់ណេត ដែលបង្ហាញក្នុងរូបថតអាវពណ៌ក្រហមឆ្អិនឆ្អៅ និងខាងក្រោយមានរូបក្បាលឡានប​ង្ហា​ញ​​ពីសំ​ណលស្នាកស្នាមគ្រោះថ្នាក់ចរាចរណ៍ លោកក៏បានបង្ហាញសារខ្លីថា «បងប្អូនមើលចុះទ្បានរបស់ខ្ញុំដែលគេបុកនោះខ្ទេចអស់មិនសង្ឃឹមថា បានរស់តែឥទ្បូវនេះរួចផុតអស់ហើយ 30 .3 .2018»។
កាលពីឆ្នាំ២០១៧ក្នុងអំឡុងដើមខែកញ្ញា តារាចម្រៀងមនោសញ្ចេតនា ស្នងសំឡេងអធិរាជសំឡេងមាសលោក តា សិន ស៊ីសាមុត លោក ណូយ វ៉ាន់ណេត បានជួបគ្រោះថ្នាក់ចរាចណ៍ម្តងផងដែរ ដែលបណ្តាលមកពីម៉ូតូធំបើកមកចូលឡានលោក ដែលបណ្តាយឲ្យតារាចម្រៀងរូបនេះរងគ្រោះថ្នាក់ធ្ងន់ធ្ងរបែកក្បាល ត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅប្រទេសថៃ។
តែយ៉ាងណាគ្រោះស៊យនៅមុខឱកាសចូលឆ្នាំប្រពៃណីខ្មែរខិតជិតដល់នេះ លើតារាចម្រៀងល្បី លោក ណូយ វ៉ាន់​ណេ​ត​​ ជាថ្មីនេះ បើតាមតែរូបភាពលោកថតបង្ហាញភ្ជាប់និងក្បាលរថយន្តលោកនោះ ឃើញថា លោកមិនមានប៉ះពាល់ដល់សុខភាពនៃផ្នែកណាមួយនោះទេ។ ខណៈនេះក៏មានអ្នកគាំទ្រនាំគ្នាពោលថា «សំណាងមក មិនមានបញ្ហា ។ គ្រោះស៊យនេះ ផុតហើយពូឆ្នាំថ្មីខាងមុននេះ»។