ភ្នំពេញ៖ សពនាយ វីតាមីនសេ ត្រូវបានដង្ហែរទៅកាន់ឈាបនដ្ឋាននៅវត្តព្រះបារមី មង្គត់បុរី កាបិលភ័ស្ស កាលពីរសៀលថ្ងៃទី១ មេសា ២០១៨ ដែលមានវត្តមានតារាល្បីៗបានចូលរួមក្នុងពិធីដង្ហែរនោះ លុះម៉ោងប្រមាណ ៦៖០០នាទីល្ងាច សពត្រូវបានបូជា។

ទន្ទឹមនោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានសម្តែងចិត្តអាណោះអាល័យនៅក្នុងសំណេររបស់នាងថា «ការបាត់បង់នាយ វីតាមីនសេ គឺការបាត់បង់ វិរៈសិល្បករ ដ៍មានតម្លៃបំផុត នៅក្នុងវិស័យសិល្បៈ»។ ទោះជាយ៉ាងណា នាយបានលាចាកលោកទៅហើយ ម្ល៉ោះហើយអ្នកនាងប្រធានសមាគមសិល្បករខ្មែរ មានតែជូនដំណើរជាលើកចុងក្រោយ ដោយនាងបានលើកឡើងថា «នាងខ្ញុំសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកពូទៅប្រតិស្ឋាន នៅទីកន្លែងដ៏ខ្ពង់ខ្ពស់ ផុតចាកសេចក្តីទុក្ខទាំងឡាយទាំងពួង កុំបីឃ្លាតក្លាយទៅជាបការៈដ៍ទៃឡើយ»។