បរទេស៖ ការសម្រេចកាមរបស់បុរសទាំងជាមួយដៃគូ និងដោយខ្លួនឯង សុទ្ធតែមានសារៈប្រយោជន៍ទាំងអស់ឲ្យតែយើងអនុវត្តត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យបច្ចេកទេស។ ឆ្លងកាត់ការសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យសុខាភិបាលដ៏ល្បី Boston បានបង្ហាញថា «បុរសវ័យ ២០-២៩ឆ្នាំ ត្រូវបានការសម្រេចកាមឲ្យបាន២១ ដង ឬច្រើនជាងនេះ ក្នុង១ខែ ដើម្បីកាត់បន្ថយជំងឺក្រពេញប្រូស្តាត»។ យ៉ាងណាមិញ ប្រភពដដែលបានបន្ថែមថា «ការធ្វើបែបនេះមិនត្រឹមតែកាត់បន្ថយជំងឺប៉ុណ្ណោះទេ ប៉ុន្តែវាយអាចជួយឲ្យបុរសៗបំបាត់ស្ត្រេសផងដែរ»។

ជាការពិតណាស់ បើបុរសៗមានវ័យចាប់ពី៤០ឆ្នាំឡើង មិនសូវមានកម្លាំងផ្លូវភេទគ្រប់គ្រាន់ឡើង ទោះជាមានអារម្មណ៍ក៏លិង្គមិនដំណើរការដែរ (រឹង) ម្ល៉ោះហើយត្រូវការញ៉ាំរបស់ប៉ូវបន្តិច ប្រសិនជាអាចបុរសៗគួរតែសម្រេចកាមឲ្យបានច្រើនជាង ១០ដង ក្នុង១ខែ ដើម្បីជៀសវាងជំងឺ។