ភ្នំពេញ៖ ក្នុងភាពជាស្រ្តីមេម៉ាយចំណាយមាត់ញាតិ អ្នកនាង សុខ សោម៉ាវត្តី ជាស្រ្តីដែលមានកេរ្តិ៍នៅលើវិថីសិល្បៈក្នុងអាជីពជាពិធីការិនីនិងជាតារាសម្តែង ក៏រមែងពើបនឹងព័ត៌មានថា នាងមានម្ចាស់បេះដូងថ្មី ខណៈរយៈចុងក្រោយថា អ្នកមេម៉ាយកូនមួយសម្ផស្សនៅស្រស់ខ្ចី កំពុងពិសោធចិត្តស្នេហ៍កីឡាករបាល់ទាត់ លី វ៉ាហេដ ក្នុងដំណើរជីវិតឆ្ពោះទៅសម្រេចជីវិតគូជាលើកទីពីរ។
រូបភាពនៃអនុស្សាវរីស្នេហ៍ជាច្រើន រវាងកំលោះសង្ហា ជាកីឡាករ បាលទាត់ លី វ៉ាហេដ និងអ្នកមេម៉ាយកូនមួយ សុខ សោម៉ាវត្តី ក៏លេចឡើងក្នុងបណ្តាញសង្គមនៅមិនអស់វគ្គបញ្ចេញនោះដែរ ទាំងចុងក្រោយនេះក៏មានទាំងរូបភាពកីឡាករបាល់ទាត់កំលោះ ផ្តល់ឱកាសតារាស្រីចាយសម្រស់មេម៉ាយកូនមួយ សុខ សោម៉ាវត្តី គេងឡើងភ្លៅ គ្រារួមដំណើរនៅលើយន្តហោះ។
មហាជនមើលឃើញនូវរូបភាពនេះ ក៏នាំគ្នាដាក់ការសន្និដ្ឋានជាក់លាក់ថា «ច្បាស់ណាស់ អ្នកមេម៉ាយ ចាយសម្រស់ សុខ សោម៉ាវត្តី រកឃើញម្ចាស់ស្នេហ៍ពិតក្នុងដំណើរជីវិតគូលើកទីពីរនេះហើយ ហើយម្ចាស់ស្នេហ៍នាង ក៏គ្មានបុរសណាក្រៅពី បុរសចិត្តជា ឲ្យនាងគេងលើភ្លៅនោះដែរ គឺ លី វ៉ាហេដនេះហើយ»។
តែយ៉ាងណា សុខ សោម៉ាវត្តី ងារជាអ្នកមេម៉ាយកូនមួយចាយសម្រស់ ហាក់ដាក់ចម្ងល់ធ្វើឲ្យមហាជនវិលវល់និងដំណើរជីវិតឯកជនរបស់នាង ដែលសម្រេចទទួលយកម្ចាស់ស្នេហ៍ បើម្នាក់គិតយ៉ាងច្បាស់ហើយ ថា ជាលី វ៉ាហេដ ។
ក្នុងសារដាក់ចម្ងល់នោះ នាង សុខ សោម៉ាវត្តីបានរៀងរាប់ ថា«ស្នាមញញឹមរបស់នាង ធ្វើឱ្យខ្ញុំញញឹមការសើចរបស់នាងកក់ក្ដៅដល់បេះដូងខ្ញុំបេះដូងរបស់នាងបរិសុទ្ធនិងពិតហើយម្នាក់នោះដែលខ្ញុំស្រឡាញ់ នាងគឺជាកូនស្រីរបស់ខ្ញុំ ម្ចាស់បេះដូងខ្ញុំ»។
យ៉ាងណា មហាជនជាច្រើននៅតែដាក់ការសង្ស័យពីទំនាក់ទំនងស្នេហារវាងអ្នកនាង និងកីឡាករ លី វ៉ាហេដ ខណៈដែលពួកគេក៏លើកឡើងថា «ការបង្ហាញថា ម្ចាស់បេះដូងនាងជាកូនស្រីនោះក៏ជារឿងពិតដែរ ក្នុងទឹកចិត្ត ម្តាយនិងកូន ហើយក៏ជាចេតនាមួយ នាងចង់បង្វែរការចាប់អារម្មណ៍រៀងស្នេហាជាមួយកីឡាករបាល់ទាត់នោះផងដែរ ។
