ភ្នំពេញ៖ កុមារា ធឿន បូរី វ័យ១២ឆ្នាំ ដែលក្នុងល្បីបណ្តាញហ្វេសប៊ុក ច្រៀងបទសម័យដើម ដែលមានទឹកដម ក្រអួនក្រអៅ ដាស់អស់អ្នកគាំទ្រ ពោលថា មិនចាញ់អធិរាជម្ចាស់សំនៀងបទសម័យដើម។ ធ្វើផ្ទុះភាពអន្ទះសារដល់អ្នកគ្រប់គ្រងកម្មវិធីកម្សាន្តទូរទស្សន៍អាស៊ីអាគ្នេឃ៍ លោក ចា រិទ្ធី ប្រកូកប្រកាស ហៅ កុមារា ធឿន បូរី ឡើងច្រើនកម្មវិធីទូរទស្សន៍។ យ៉ាងណាម៉ិញ កុមារា តូចល្អិតសំឡេងខ្ពស់ បកស្រាយបទសម័យដើម ពិរោះ មិនចាញ់ម្ចាស់សំនៀង ។ ឱកាសឡើងច្រៀងដំបូង នៅក្នុងកម្មវិធីទូរទស្សន៍អាស៊ីអាគ្នេឃ៍ កុមារា ធឿន បូរី ដែលមានកំណើតពីខេត្តកំពង់ចាម ក៏ទំនងមិនធ្វើឲ្យម្ចាស់ស្ពុនស័រកម្មវិធីខកចិត្តដែរ ជាមួយនឹងការបកស្រាយ បទ «ស្ទឹងសែន ប៉ារីស» និង«បទលាបាត់ដំបង» ដែលជាលំនាំបទ ស្រឡាញ់ប្រពន្ធគេ»។
ក្រៅពីទទួលការសណ្តាប់ ស្លុងនិងដឹមសំឡេងកុមារាតូចល្អិត ធឿន បូរី ហើយនោះ កុមារា រូបនេះ ក៏មានក្លែមឈុតឆាតធ្វើឲ្យបុរសៗមិនតិចទេ បើសូម្បីតែពិធីករលោក ហេរ៉ូ និង ប៉ែន ចំរុង ផង ក៏ច្រណែន និង បូរី ដែរ លើកាយវិការថើប ថ្ពាល់ពិធីការិនី ដ៏ហ្មតរលោងបង្ហាញមហាជនជាសាធារណៈនោះ។ ដែលរិទ្ធតែអស្ចារ្យ មុននឹងថើម ថ្ពាន់ពិធីការិនី កុមារា ធឿន បូរី ក៏បញ្ជាកឲ្យពិធីកររូបសង្ហាទាំងពីរាប់ឲ្យទៀត ទើបកុមារា រូបនេះ បញ្ចេញសូរ្យថើម លាន់ខ្សឺតទៀត។