ភ្នំពេញ៖ ដើម្បីក្រពះលោកយាយវ័យជាង ៧០ឆ្នាំ ពុះពារដើរថ្លឹងគីឡូ តាមផ្សារធំមួយចំនួនក្នុងរាជធានីភ្នំពេញ លុះថ្ងៃក្តៅពេកក៏លោកយាយរកកលខ្យល់វិលមុខ ប៉ុន្តែជាសំណាងល្អត្រូវបានកងកម្លាំងសមត្ថកិច្ចឃើញ និងបានជួយរឹត ច្របាច់ ដកសក់ ធ្វើឲ្យលោកយាយបានធូរស្បើយឡើងវិញ។
ទាក់ទិនរឿងនេះ បុរសម្នាក់ បានលើកឡើងថា «លោកយាយគាត់ដើរថ្លឹងគីឡូ ស្រាប់តែខ្យល់ចាប់ ភ្លាមៗនោះកំលាំងល្បាតយើងបានជួប ក៍ជួយធ្វើសសៃ ដកសក់ឲ្យគាត់ ទិញទឹកដោះគោឆៅ ប្រេងខ្យល់ រាយលុយគ្នាម្នាក់បន្តិចជូនគាត់ទៅ។ សូមសសើរគាត់ មិនសុំទានគេទេ សុចិត្តជួលបន្ទប់គេ ដើរថ្លឹងគីឡូយកលុយ ដោះស្រាយជីវភាព»។
សូមទស្សនាវីដេអូ!!
