ភ្នំពេញ៖ ក្រោយចាប់ឃាត់ខ្លួនអតីតអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ បញ្ជូនមកដល់នាយកដ្ឋាន ព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ, នាព្រឹកមិញ ថ្ងៃទី០២ មេសា ២០១៨នេះ លោកត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីសាកសួរចម្លើយ ពាក់ព័ន្ធការស្លាប់របស់អ្នកស្រី ចេវ សុវឌ្ឍនា ដែលសមត្ថកិច្ចដាក់ការសង្ស័យទៅលើលោក ឡាយ វណ្ណៈ ថាជាមេខ្លោងធំនៅពីក្រោយសំណុំរឿងនេះ។

មកទល់ពេលនេះ មិនទាន់បានទទួលព័ត៌មានបន្ថែមពីចម្លើយសារភាពរបស់ជនសង្ស័យនៅឡើយទេ ដោយទុកភារកិច្ចនេះឲ្យតុលាការចាត់ការតាមនិតិវិធីច្បាប់។ ព័ត៌មានបន្ថែម ក្រុមការងារយើងខ្ញុំ នឹងផ្សាយជូននៅពេលក្រោយ។