ភ្នំពេញ៖ លោក ឡាយ វណ្ណៈ កាន់តំណែងជាអភិបាលខេត្តតាកែវជំនួសលោក ស្រី បេន ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្ត បាន៤ឆ្នាំ ៩ថ្ងៃ។ខណៈពេលនេះតំណែងកំពូលថ្នាក់ខេត្តមួយនេះ ក៏ធ្លាក់ទៅលើកូនប្រសារលោក ស្រី បេន លោក អ៊ូច ភា ដែលជាអតីតគ្រូបង្រៀន។ ការដកតំណែងលោក ឡាយ វណ្ណៈដែលជាកូនប្រសាលោក ស៊ូ ភិរិន្ទរដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី ភ្លាមៗ នៅពេលនេះវាលេច មានសេចក្តីរាយការណ៍ថា៖ដោយសារលោក ឡាយ វណ្ណៈ ជាប់ ពាក់ព័ន្ធរឿងអាស្រូវច្រើន ដែលក្នុងនោះ ក៏សំខាន់មានការដាក់ការសង្ស័យពាក់ព័ន្ធករណីធ្វើអត្តឃាតរបស់ស្ត្រីមេម៉ាយកូនបីម្នាក់ឈ្មោះចេវ សុវឌ្ឍនា នៅក្នុងវិឡាដ៏ស្កឹមស្កៃមួយ នាក្រុងដូនកែវកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ។

មហាជនជាច្រើនបាននាំគ្នាពោលថា «តើវាសនា បងប្អូនពីរនាក់ដែលមានតួនាទីជា អតីត ចៅហ្វាយខេត្តនិងស្នងការរងនគរបាលខេត្តតាកែវ ត្រូវបញ្ចប់ដោយសាររឿង ឃាតកម្មលើស្រីកំណាន់នេះឬយ៉ាងណា បើរឿងនេះជាការពិតមែន មហាជននឹកហួសចិត្តថាឋានៈដល់ចៅហ្វាយ គ្រាន់តែរឿង ស្រីកំណាន់ម្នាក់សោះ ដោះស្រាយមិនបាន រហូតដល់ សម្លាប់នាង ចោល តើអោយរាស្ត្រនៅក្រោមការដឹកនាំរបស់លោក ទុកចិត្តម្តេចបាន ។ប្រជាពលរដ្ឋសង្ឈឹមថា តុលាការនិងផ្តល់ភាពយុត្តិធម៌ដល់ភាគីទាំងពីរមិនខាន ។