ភ្នំពេញ៖ លោកជា វណ្ណារិទ្ធ និងជា វិបុល ជាពិធីករដែលមានរូបសម្រស់ស្រស់សង្ហាមិនចាញ់គ្នាឡើយ ជាពិសេសប្រ​ជា​ប្រិយភាពកាន់តែកើនឡើង និងមានហាងឆេងកាន់តែខ្ពស់ ទោះបីជាតារាទាំងពីរដួងនេះ មានប្រពន្ធ និងកូនហើយក្តី។
យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាដឹងហើយថា តារាទាំងពីរដួងនេះ មិនត្រឹមតែមានឈ្មោះត្រកូលដូចគ្នានោះទេ ថែមទាំងមានមុខមាត់ស្រដៀងគ្នាទៀតស្រាប់តែនៅលើ បណ្តាញសង្គមហ្វេសប៊ុក លោកជា វណ្ណារិទ្ធ បានបង្ហោះរូបភាពមួយនេះជាមួយនឹងលោកជា វិបុល ធ្វើឲ្យអ្នកគាំទ្រលាន់មាត់ថាដូចជាគ្នាមែនទែន រហូតសួរថាគេទាំងពីរបងប្អូនគ្នាមែនឫយ៉ាងណា?។
ឆ្លើយតបនិងសំនួររបស់មហាជនលោកក៏លើកឡើងថា««បងប្អូនខ្លះគាត់សួរខ្ញុំថា «អូនឯង ជា វណ្ណារិទ្ធ បងប្អូនជាមួយ ជា វិបុលនឹងមែន ? តាមពិតគាត់ជា idol របស់ខ្ញុំសោះ »៕