ភ្នំពេញ៖ ក្រោយតារាកំប្លែងល្បីឈ្មោះ និងជាប្អូនប្រុសបង្កើតរបស់អ្នកនាង ខាត់ សុឃីម ដែលមានទេពកោសល្យសិល្បៈ បុរាណ សម័យ ទាំងកំប្លែង និងសម្តែង នោះគឺលោក ខាត់ ចំរើន ហាក់ដូចជាមមាញឹកជាមួយការងារសិ​ល្បៈ​​​ដូចជាច្រៀងនៅតាមមង្គលការក្តីនោះ។
តារាប្រុសរូបនេះ ក៏បង្ហាញពីមុខរបរថ្មីជាមួយនឹងភរិយា ដោយបានធ្វើការលក់ជើងមាន់ជ្រក់ ដើម្បីទ្រទ្រង់ជីវភាពដែលត្រូវទទួលបន្ទុកចិញ្ចឹមកូនប្រុសស្រី។ដោយឡែកសម្រាប់ឱកាសជិតបុណ្យចូលឆ្នាំថ្មីនេះស្រាប់តែតារាកំប្លែងរមែ​ង​​បង្ហាញរបរលក់ជ្រក់ជើងមានរូបនេះ ក៏ បង្ហោះរូបប៉ុន្មានស្លឹកមានទាំងឡានថ្មីនិងរបស់ដោយភ្ជាប់ជាមួយសារ​ទៀ​តផង។
ក្នុងសារនោះលោកបានរៀបរាប់ថា«ចំរ៉ុង ឯងគឺជាសមាជិកថ្មីនៃគ្រួសាររបស់ខ្ញុំហើយ ផ្លូវជិតផ្លូវឆ្ងាយយ៉ាងណា គឺខ្ញុំពឹងលើឯងហើយ សូមជួយនាំលាភនាំជ័យអោយគ្រួសារយើងផង កុំឧស្សាហ៍ឈឺនាំតែខាតទេលឺនៅ.?»។
បញ្ជាក់ បងប្អូនត្រកូល ខាត់ ដែលមានទេពកោសល្យសិល្បៈ បុរាណ សម័យ ទាំងកំប្លែង និងសម្តែង តែងតែឃើញ មមាញឹកជាមួយនឹងការងារច្រៀងនៅតាមពិធីមង្គលការ។