ភ្នំពេញ៖ លោក សុះ ម៉ាច ហាក់មានភាពជាក់លាក់លើកំណើតចម្រៀងកន្ទ្រឹម ដែលលោកថា ចង្វាក់កន្ទ្រឹមនេះជារបស់បងប្អូនជាយដែន សុរិន្ទ បុរីរ៉ាំ ស្រះកែវ ស៊ីសាកេត និងថា មិនមែនជារបស់ខ្មែរពីដូនតានោះទេ។

រឿងរ៉ាវនេះបានធ្វើអោយតារាចម្រៀងរដឺនលោក យក់ ដួងតារា និង ឌីជេ អាចារ្យធំ បញ្ចេញសាមិនពេញចិត្តយ៉ាង និងថាមិនអាចទទួលយកបាននោះទេ ចំពោះការលើកឡើងរបស់អតីតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច នោះ។

ឌីជេអាចារ្យធំបានលើកឡើងនូវទល្ហីកថា ឲ្យសម្លឹងអោយជ្រៅទៅដល់អតីតកាលដ៏រុងរឿងរបស់ខ្មែរ ដែលមនុស្សខ្មែរខ្លួនឯង ចូលចិត្តបំភ្លេចចោល។ លើកត្រឹមសម័យកាលដែល ដែនដី១២ខេត្តរបស់ ខ្មែរ ត្រូវ ថៃ ព័ទ្ធរបង ចុះមុនហ្នឹងរបស់អ្នកណា?»។ ក្នុងនោះ ឌីជេ អាចារ្យធំបានបន្តថា«មិនបដិសេដជ្រុងមួយនៃការយល់ឃើញរបស់លោកបងទេ តែខ្ញុំក៏មិនឯកភាពនូវបំណកស្រាយទាំងឡាយណាដែលនាំឲ្យវិនាស កេរ្តិ៍មរតកដូនតាឡើយ។ បង្ហាញពីជំហ៊គោរពរៀមច្បង អាចារ្យធំ ក៏បង្ហាញថា «ត្រូវចាំថា ថៃ-ឡាវ កើតអត់ទាន់ដុំថ្មអង្គរវត្តទេ»។
លោក យក់ដួងតារា តារាចម្រៀងដែលបង្ហាញទាំងការងឿងឆ្ងល់ថា«ច្បាស់ទេ? ដែលថាចង្វាក់កន្រ្ទឹមមិនមែនជារបស់ដូនតាខ្មែរ? បើមិនមែនជារបស់ដូនតាខ្មែរ គេចាំបាច់ច្រៀងជាភាសាខ្មែរធ្វើអ្វី?តើពាក្យថាខ្មែរសុរិន ឬសូរិន មានដើមកំណើតចេញមកពីណាទេ? ក្រែងកាយកប់វប្បធម៌ប្រពៃណី រឺប្រវត្តិសាស្រ្តខ្លួនឯង។ក្នុងនោះដែរ លោក យក់ ដួងតារា ក៏ទទួចថា «យកល្អគួរតែមានការស្រាវជ្រាវឲ្យបានច្បាស់លាស់សិនទៅហី! ចាំប្រាកដតាមក្រោយ»។