ភ្នំពេញ៖ នៅ​រសៀលថ្ងៃ​ទី​២ខែមេសា​នេះ លោក ឡាយ វណ្ណៈ អតី​ត​​អភិបាល​ខេត្ត​តាកែវ ដែលជាប់​សង្ស័យ​អំពើឃាតកម្ម​ស្រីស្អាតមេ​ម៉ាយ​កូនបី​នៅក្រុង​ដូន​កែវ​ កាលពី​ជាងពីរខែមុន​ ត្រូវ​បាន​សមត្ថ​កិច្ច​​នាំខ្លួន​មកតុលាការក្រុង​ភ្នំ​ពេ​ញ​ ដើម្បី​សាកសួរ​ជុំវិញ​ករណី​ឃាត​កម្មស្រីស្អាត។  ​ទន្ទឹមនឹង​សារ​ថ្កោលទោស​អស់មហាជន​ខ្មែរដែល​ថ្លែងថា ធ្វើដល់​ម​ន្រ្តី​​ដឹក​នាំ​​ប្រ​ជារាស្រ្តមួយខេត្ត និង​ទាំងរៀនចេះដឹងបាន​ខ្ពស់ មក​ប្រព្រឹត្ត​រឿង​ដ៏​មហា​ថោកទាប​។ តើមន្រ្តីបែបៗនេះ​ ឲ្យ​រាស្រ្ត​សង្ឃឹម​អ្វី ឃើញស្រ្តីស្អាតមិនបាន ហើយ​ទាំងចិត្តឃោឃៅទៀត»។ខណៈ​នោះដែរ​ សំដី​លោក សយ សុភាព ក្នុងកម្មវិធីព័ត៌មាន​ផ្សាយ​ជា​សាធា​រណៈ​តាមរយៈកញ្ចក់​ទូរទស្សន៍​ប៊ីធីវី បាន​និយាយ​ចំអក​ខ្លាំង​​ៗឲ្យ​ដាក់​ឲ្យ​អតីត​អភិបាលខេត្តតាកែវ​ កំពុង​ស្ថិត​ក្នុង​ការ​សង្ស័​យ​ជាជន​ដៃដល់​ក្នុង​អំពើឃាតកម្ម​ស្រីស្អាត ចេវ សុវឍ្ឍនា​ នោះថា «អានេះ​វាជាអភិបាលខេត្ត​ដ៏​ចំលើយ​ ។ ខ្ញុំ​ស្អប់វាយូរហើយ ហើយ​វា​​​ធ្វើ​ប្រជាជនមួយខេត្តបាត់បង់ទឹកចិត្តស្រឡាញ់មន្រ្តី​ ចឹងហើយ​បាន​​បារមី​ នគរគោកធ្លក់មិនជួយថែរវាហ្នឹង ។ វាសមមុខ​ហើយ​មន្រ្តី​​បែបៗនេះ​ឲ្យរាស្រ្តសង្ឃឹមអ្វី​?