ភ្នំពេញ៖ ជាមួយនឹងដំណើរសស្រាក់ ចុះសួរសុខទុក្ខអ្នកសិល្បៈ ទាំងការរួមចំណែករំលែកទុក្ខ ភ្ជាប់នឹងការឧបត្ថមពីមូលនិធីសិល្បៈចាស់ជរាមិនរានៅរាជធានីខេត្ត ប្រធានសមាគមសិល្បករខ្មែរ ទើបឡើងថ្មី អ្នកនាង ចន ច័ន្ទលក្ខិណា ក៏ទទួចសុំឲ្យអ្នកសិល្បៈរូបរួមគ្នា ក៏ស្ងើចអស់អ្នកសិល្បៈផងដែរ។
គួររំលែកដែរថា អ្នកនាង ចន ច័ន្ទលក្ខិណា ក្រោយដំណើរឡើងធ្វើជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៥ មិនបានប៉ុន្មាន ក៏មានផ្ទុះវិវាទពាក្យសំដីជាមួយនឹង តារាសម្តែង សុវណ្ណមករា ។ ប៉ុន្តែយ៉ាងណា អ្នកនាង ចន ច័ន្ទលក្ខិណា ដែលក្លាយខ្លួនជាមាតា នៃអ្នកសិល្បៈ ក៏ព្យាយាមសម្របសម្រួស ដើម្បីបញ្ចប់វិវាទពាក្យសំដី ។ ក្នុងនោះប្រធានសមាគមសិល្បករខ្មែរ រូបនេះ បានបង្ហាញជំហ៊ថា គ្មានអ្វីត្រូវចំណេញទេ ហើយខ្ញុំក្នុងនាមជាប្រធានសមាគមក៏មិនចង់មើលកំហុសអ្នកសិល្បៈណាម្នាក់ដែរ »។ អ្នកនាងថា រឿងដែលកើតឡើងមុននោះ ក៏គ្មានអ្នកណាខុសអ្នកណាត្រូវដែរ ។ យើងជាអ្នកសិល្បៈបើបញ្ចប់ជម្លោះមករួមគ្នាដើម្បីការងារសិល្បៈជាមរតកវប្បធម៌ដូនតានោះល្អជាង»។
តបនឹងការសាទរពីមហាជនក៏ដូចជាអ្នកសិល្បៈរួមអាជីព ខណៈដែលលោក ហេង ឡុង ជាស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា ក៏ប្រកាសដកពាក្យបណ្តឹង ឈប់ប្តឹង សុវណ្ណ មករា ។ ចំណែកឯអ្នកចន ច័ន្ទលក្ខិណា ក៏ចេញសារបញ្ចប់វិវាទនោះ ។ ថ្មីៗនេះទៀត ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបញ្ចេញសារនៅក្នុងគណនីហ្វេសប៊ុកអ្នកនាង បង្ហាញពីចេតនាទទួចឲ្យអ្នកសិល្បៈរូបរួមគ្នា ក្នុងពាក្យពេចន៍ដ៏សមរម្យនិងមានន័យទៀតផង។
ក្នុងសារនោះតារាសិល្បៈនិងជាស្រីដំបូងឡើងធ្វើប្រធានសមាគមសិល្បករខ្មែរ នៅអាណត្តិទី៥ បានរៀបរាប់យ៉ាងដូច្នេះថា៖តោះអ្នកសិល្បៈយើងប្រឹងធ្វើការដើម្បីភាពរីកចំរើននៃសិល្បៈជាតិសាសន៍យើង កុំឈ្លោះគ្នាឯង នាំតែគេកាន់តែមើលងាយយើងទេ បើយើងរវល់តែឈ្លោះគ្នាយើងកាន់តែដើរលែងទាន់គេហើយ។ គ្នាយើងគួរតែជួយលើកតម្កើងគ្នាយើងទើបមានការអភិវឌ្ឍន៍ មែនឬអត់បងប្អូនខ្មែរយើង?តើប្រិយមិត្តយល់ស្របជាមួយនឹងមតិរបស់អ្នកនាង ចន ច័ន្ទ ឬទេ?»៕
