ភ្នំពេញ៖អ្នកមេម៉ាយសុខ សោម៉ាវត្តី​តាំងពី​នាងបែ​កបា​ក់ស្វា​មី​ម​កទី​ផ្សា​រ​ការសម្ដែងមានការស្ទុះឡើងខ្លាំងជាងមុន ដោយបណ្ដា​ផលិតកម្មជាច្រើន​ប្រ​ជែ​ងគ្នា​យកធ្វើជាតួឯកក្នុង​ភាព​យន្ដ​រប​ស់គេ​ជាមួ​យត​ម្លៃ​ខ្លួន​ខ្ព​ស់ជា​ងតា​រាវ័​យ​ក្មេ​ងដ៏ទៃទៀ​ត ​ដែល​កំពុង​តែល្បី​ល្បាញទៀ​តផ​ង។ថ្មី​ៗក៏មាន​ពាក្យ​ខ្សឹមខ្សៀវ​ចេញពី​កង្កោមអ្នក​សិល្បៈ​ថា មិន​ត្រឹម​តែ​ត្រូវ​ថៅ​កែ​រផលិ​តកម្មពេញចិត្តនូវទេពកោសល្យនោះទេ ថែម​ទាំង​លេច​ឮ​ថាតា​រាកូ​ន​១​សុខ សោម៉ាវត្តី ក៏ត្រូវបានលោកថៅកែ​២រូប​ប្រជែងគ្នាសុំស្នេហាដែរ ទើ​បក​ន្ល​ង​មកលោកថៅកែទាំង២បាន​លើក​​សោម៉ាវត្តី ឲ្យធ្វើជា​តួឯ​កព្រ​មគ្នា​តែម្ដ​ង។ទោះជាយ៉ាងណានៅពេលអ្នកការសែតសួរសុខ សោម៉ាវត្តី រឿង​ត្រូវ​លោ​ក​ថៅកែរ២នាក់ពេញចិត្តនោះនាង តែងតែថា​ពេញចិត្ត​ឲ្យ​ស​ម្ដែង​ភាព​យន្ដ​គឺគ្មា​នទំ​នាក់ទំនងអ្វីផ្សេងឡើយ ហើយវត្តី ថែមទាំ​ងប្រ​កាសថា នាង​ចង់ស​ម្រាក​ក្នុង​ការ​ថតកុនមួយរយៈ ​​ព្រោះថា​មិន​ច​ង់​ឲ្យ​មាន​ការ​ថ​តចេ​ញ​ច្រើន​ពេក​នាំតែ​គេ​សាំ។