ភ្នំពេញ៖ បុរសសំណាងម្នាក់ត្រូវបានគេស្គាល់ថាឈ្មោះ សួស សុខៈ មានវ័យជាង ៤០ឆ្នាំ ប៉ុន្តែលោកមានសក់ស្កូវមុនអាយុម្ល៉ោះហើយលោកត្រូវបានក្មេងក្នុងភូមិហៅ «តាៗ» គ្រប់ៗគ្នា។ យ៉ាងណាមិញ តាសក់ស្កូវមានសំណាងណាស់ ដែលបានចៅស្រីរូបស្រស់សោភា យកមកធ្វើប្រពន្ធ បង្កឲ្យប្រុសៗមានការច្រណែនយ៉ាងខ្លាំង រហូតដល់បោះពាក្យថា «ស្រលាញ់តា ដោយសារដុល្លារ»។

ទាក់ទិនរឿងនេះ បុរសឈ្មោះ សយ បញ្ញា បានប្រាប់ថា «កុំសេីចយំគាត់ សំខាន ពួកគាត់ស្រឡាញ់គ្នា អាយុគ្រាន់ជាតួលេច»។ ចំណែកឯបុរសម្នាក់ទៀតឈ្មោះ អ៊ុក សុភាព បានបង្ហើបថា «គាត់មិនមែនជាអ្នកមានអីទេ គាត់ជាអ្នកបើកបរ ប៉ុន្តែគាត់ជាបុរសមានសំណាង»។