ភ្នំពេញ៖ បងប្អូនប្រហែលជាជ្រាបហើយករណី ម្នាក់ស្ត្រី ត្រូវប្ដី និងក្រុមក្រុមគ្រួសារខាងប្ដី វាយធ្វើបាបយ៉ាងធ្ងន់រហូតដល់ពិកាភ្នែកម្ខាង នឹងកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យឯកជន ក្នុងទីក្រុងភ្នំពេញ។ ពេលនេះពន្លឺយុតិធម៌បានបើកផ្លូវឲ្យស្រ្តីរងទារុណកម្មនេះហើយ ។
លោក ផែង វណ្ណៈ បានបង្ហាញថា «អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានី បញ្ជាឲ្យឃាត់ខ្លួនឈ្មោះ សរ ចន្នីរឹទ្ធ ដែលបង្កហឹង្សាលើភរិយា បណ្តាលឲ្យបែកភ្នែកខាងឆ្វេងនោះ និងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយគ្មានការយោគយល់ នៅព្រឹកថ្ងៃទី៣ខែមេសានេះ»។គួរបញ្ជាក់ថា កាលពីយប់រំលងអាធ្រាតថ្ងៃទី ២៥ ឆ្លងចូលថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០១៨ ឈ្មោះ សរ ចន្នីរឹទ្ធ ជាប្ដីបានប្រើហឹង្សារលើប្រពន្ធបណ្ដាលអោយរងរបួសភ្នែកធ្ងន់ធ្ងរ ហើយប្រពន្ធបានប្ដឹងទៅនគរបាលប៉ុស្តិរដ្ឋបាលបឹងទំពុនទី ២ ដើម្បីរកយុត្តិធម៌ ។
