ភ្នំពេញ៖ ពេជ្រ សោភា ដែលកំពុងសង្ឃឹមថា បទ ”ដឹកឆ្កែទៅរាំ” រប​ស់នាងដែលចេញស្វាគមឆ្នាំច ២០១៨នេះ នឹងផ្ទុះដូចបទ ”ឆ្កែរ​ត់បុកប៉ោត” កាលពីចូលឆ្នាំខ្មែរ២០១៧នោះ ស្រាប់តែពេលនេះ តា​​​រាហង្សមាសខកចិត្តជាខ្លាំង ផុតពីបុរសម្នាក់មុខមាំ ពាក់មួកប៉ារ៉ា បានចេញវីដេអូឃ្លីបវាយប្រហារនោះមិនជាធ្ងន់ប៉ុន្មានទេ តែព្រះ​សង្ឃ​វិញ​រិះគន់សុទ្ធតែថា អ្នកបីឆ្កែចូលរាំសុទ្ធមនុស្សឆ្កូផងនោះ។នៅមុននេះពេជ្រ បានរងកាយវាយប្រហារពីបុរសម្នាក់មុខមាំ ពាក់​មួកប៉ារ៉ាក្នុងហ្វេសប៊ុកអធិរាជមហាសាច់ថា«បទចម្រៀងនាង​ដែល​​ធ្វើតែបទឆ្កែដដែលៗនោះគ្មានបានជួយអ្វីដល់ជាតិគឺមានតែជា​ការ​​បំផ្លិចបំផ្លាញប្រពៃណីខ្មែរទៅវិញ»។បុរសដែលមិនចូលចិត្តពេជ្រ សោភា ច្រៀងតែបទឆ្កែៗរាល់ឆ្នាំនោះ និយាយដោយកំហឹងថា ”ឆ្ងល់តារាចម្រៀងមេម៉ាយពេជ្រ សោភា ហ្នឹងដល់ហើយ ច្រៀងឆ្នាំណា ក៏តែបទឆ្កែដែរគួរឲ្យស្អប់មែន ដូច​ជា​ឆ្នាំមុនច្រៀងបទ ”ឆ្កែរត់បុកប៉ោត” ស្រាប់តែឆ្នាំ​នេះមកច្រៀង​បទ​ ”បីឆ្កែចូលរាំ” អីណាទៀត ហើយអីចឹងខ្ញុំសង្ស័យតែឆ្នាំក្រោយ គាត់ច្រៀងបទឆ្កែខាំគ្នា ឆ្កែជុះអាចម៍អីទេ មើលទៅ។ ការច្រៀងអី​ចឹង​ហើយបានជាធ្វើឲ្យបទប្រពៃណីខ្មែរ មានការធ្លាក់ចុះហ្នឹង អីចឹងល្មមដឹងខ្លួនហើយ”។យ៉ាងណាពាក្យពេចន៍រិះគន់ម្ចាស់គណនីហ្វេសប៊ុក អធិរាជ មហា​សាច់ហាក់នៅល្មប ដែលអាចថា ទុកមុខ រក្សាប្រជាប្រិយឲ្យ​កិតិ​យស់ពេជ្រ សោភា ជាតារាល្បីនិងមានស្នាដៃសិល្បៈ​ចម្រៀង​ច្រើន​ក្នុងអាជីពជាអ្នកចម្រៀងថ្លៃថ្នូរ តែដោយឡែកព្រះសង្ឃ​មួយ​អង្គ​វិញ រិះគន់ក្នុងពាក្យពេចន៍ចំអកឲ្យនាងធ្ងន់ៗហើយ ហើយថែមទាំង​មា​នសង្ឃដីការមុខប្រជាពុទ្ធបរិស័ទ្ធថា «បងប្អូនមានដឹងទេថា អ្នក​បីឆ្កែ អ្នកអាឡាក់ អាឡើក ឬគេហៅថា មនុស្សឆ្កូឬម​នុស្ស​មិន​គ្រប់​ទឹក ចឹងអ្នកច្រៀងបីឆ្កែក៏កាន់តែមិនគ្រប់ហើយ ព្រោះជាសិល្បៈ​ចម្រៀង​យករូបភាពចឹងៗមក»។