ភ្នំពេញ៖មួយរយៈពេលចុងក្រោយនេះតារាចម្រៀងសម្លេងស្រទន់ និងនិយមច្រៀងបទចម្រៀងមនោសញ្ចេតនា កញ្ញាសុន ស្រីពេជ្រហាក់ដូចជាមិនសូវឃើញ ចេញមុខនៅក្នុងកម្មវិធីផ្សេងៗដូចមុនឡើយ។
តែបើក្រឡេកទៅមើលជីវិតឯកជនវិញតារារូបនេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំងជាមួយរូបប៉ុន្មានសន្លឹកដែលនាងបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងភាពស្និទ្ធស្នាល ជាមួយនឹងបុរសម្នាក់ដែលជាគូស្នេហ៍របស់នាង នៅក្នុងដំណើរកម្សាន្តនៅក្រៅប្រទេស។
ខណៈមហាជនលើកឡើងថា«សម្រស់គូស្នេហ៍របស់តារាចម្រៀងរូបនេះពិតជាស្រស់សង្ហា និងក្មេងស្អាតមែន​ទែន​ថែម​ទាំងមានស្ទីលតែងខ្លួនពិតជាសាកសមជាមួយនឹងកញ្ញា សុន ស្រីពេជ្រតែម្តង»។ជាពិសេសទៅទៀតនោះអ្នកគាំទ្រមួយចំនួនចង់ដឹងពីដំណឹងល្អរបស់ពួកគេទាំងពីរនាក់ នាងក៏ឆ្លើយប្រាប់ថានាងនឹងគិតពីរឿងរៀបការ នៅឆ្នាំក្រោយនេះហើយ៕