ភ្នំពេញ៖ នៅ​មុននេះ តារាចម្រៀងរ៉េប លោក ជី ដេវីដ បាន​បោះពាក្យសំដី​ឌឺដងនៅ​ក្នុង​វីដេអូផ្សាយ​ផ្ទាល់ ក្នុង ហ្វេសប៊ុក​ថា «បើមិន​ដឹង​រឿង​ផ្ទៃក្នុង​ កុំ​មកនិយាយ​។ ការអត់​ធ្មត់វាមាន​ដែន​កំណត់​ ខ្ញុំ​ឱបទុករឿងនេះ​យូរហើយ អ្នក​ដែលប្រើឲ្យ​ខ្ញុំ​ឆុងកាហ្វេឲ្យ​ មិន​ដែល​ទុកខ្ញុំ​ដូចជាបងប្អូនទេ គឺទុកខ្ញុំ​ជាកញ្ជះ​។ ខណៈ​មុននោះមាន​ហ្វេស ប៊ុក មួយទម្លាយ​ថា ជី ដេវីដ ភ្លេច​កំណើតអ្នកមាន​គុណ ទី​មួយ លោក សីហា ហា និង​ទី២ អ្នកនាង ពេជ្រ សោភា​។

លោក ជី ដេវីដ ចោទ​អ្នកវាយ​ប្រហារ​ខ្លួន​ថា ជា​បក្សពួករបស់​អ្នក​នាងពេជ្រ សោភា និង​ចង់​សំដៅ​ថា អ្នកនាង ពេជ្រ សោភា ទំនងជាបាន​និយាយ អ្វីប៉ះពាល់​ដល់​ខ្លួន​ទើប​ហ្វេសប៊ុក​មួយ​ បង្ហោះ​សារ​វាយ​ប្រហារ​ចំពោះ​លោក ។ ទោះ​ជាយ៉ាងណាក្តី អ្នកនាង ពេជ្រ សោភា អះអាង​ថា មិន​ស្គាល់​ម្ចាស់ហ្វេសប៊ុក​នោះទេ ។ ពេជ្រ សោភា និយាយថា នាងមិនមាន​ពេលទំនេរ​ ទៅបញ្ជាអ្នក​ណាឬទៅ​កំណត់​ឲ្យ​អ្នកណាវាយ​ប្រហារ​អ្នកនេះ​ទេ។ នាង​បាន​ស្នើឲ្យ​លោក G- Devid លើកឡើង​ពាក់ព័ន្ធត្រឹមតែបុគ្គល​ដែល​ប៉ះពាល់លោក​ហើយ កុំ​រាលដាលដល់​នាង ដែលមិន​ដឹង​អី​។

ពេជ្រ សោភា អះអាង​ទៀតថា នាង​មិនមែន​ជាអ្នកនៅពីក្រោយ​ខ្នង​ការបង្ហោះ​របស់​ម្ចាស់​គណនីហ្វេសប៊ុក​នោះ​ទេ ហើយនាង​ក៏មិនភ្ញាក់​ផ្អើល​នោះដែរ ដែល​លោក ជី ដេវីដ ឲ្យ​តែ​មាន​​អ្នក​ណា និយាយអ្វី​មិន​ល្អ ពីលោក គឺលោក ម៉ៃថានាង​នោះ ។ និយាយតាមការទម្លាយ​របស់​ខ្ញុំ​ ឬថាអ្នកនោះ​ជាអ្នកពាក់ព័ន្ធ​នាង​ខ្ញុំ​ក្នុង​ពេល​ដែល​នាង​ខ្ញុំ​មិន​ទាំង​ស្គាល់ថា អ្នក​បង្ហោះ​​នោះ​ជាអ្នក​គាំទ្រអ្នក​ណាផង​។អ្នកនាង ពេជ្រ សោភា បដិសេធថា «ខ្ញុំ​មិន​ដឹង​ជុំ​វិញ​បញ្ហាដែលបាន​កើត​ឡើង​ចំពោះ ជី​ ដេវីដ នោះ​ទេ ហើយ​ខ្ញុំ​ក៏គ្មាន​ការតបតចំពោះ​លោក ជី ដេវីដនោះ​ដែរ បើ​ទោះ​ជា លោក​និយាយ​ក្នុង​វីដេអូ ផ្សាយ​ផ្ទាល់លើ​ផេកក្នុងន័យ​វាយប្រ​ហារ​ចំពោះ​ខ្ញុំ​ក្តី»​។

យ៉ាងណាម៉ិញ កាលដែល ជី ដេវីដ បាន​វាយប្រហារតបចំពោះហ្វេសប៊ុក​មួយដែ​លប​ង្ហោះ​សារ​ថា «លោក​ភ្លេច​កំណើត ខ្លួន​ឯងមិន​ដូចក្មេងខ្មែរ មាន​អ្នកស្រឡាញ់​ច្រើនព្រោះ​តែ​គេ​មិន​​ចេះ ពុតត្បុត​នឹងលាក់ចរិត។ ហ្វេសប៊ុកនោះ បន្ថែមថា កាលពីពីរឆ្នាំមុន លោកគឺ​ជាក្មេ​ងម្នា​ក់​ទិញកាហ្វេឲ្យ​លោក សីហា ហា ប៉ុណ្ណោះ តែពេលនេះបាន​ល្បីសក់អ្នក​ណា ក្បា​លអ្ន​កហ្នឹ​ង ទៅណាមក​ណា តែងខ្លួនស្រស់ស្អាតជាងតារាកូរ៉េទៀត។ អ្នក​មាន​គុណទី​១របស់ ជី ដេវីដ សីហា ហា ជាតារាចម្រៀផង​ original song ចំណែកឯអ្នកមានគុណទី២ អ្នកនាង ពេជ្រ សោភា តារាចម្រៀងផលិតកម្មហង្សមាស»។