ភ្នំពេញ៖ តារាសម្ដែងនិងពិធីការិនីមួយរូបដ៏មានសមត្ថភាពកញ្ញា ឌួង ហ្សូរីដា រីកចម្រើនទាំងសិល្បៈនិងជំនួញដែលសុទ្ធតែធំៗ មិនថា គ្រឿងសម្អាង រឺហាងកាត់ដេរសម្លៀកបំពាក់ឡើយ។ខណៈភាពមមាញឹកលើជំនួញជាច្រើនតារារូបនេះក៏បង្ហាញផងដែរពីការខ្វល់ខ្វាយទៅសុខភាព ដែលមិនមានវេលាចម្លោះ មកគិតបានដល់ថ្នាក់ជម្ងឺភ្នែករើរឡើងគួរឲ្យបារម្ភ ។
ដោយឡែកកាលពីថ្មីៗនេះដោយសារតែមានពិធីចៀសមិនផុត ធ្វើឲ្យកញ្ញា ឌួង ហ្សូរីដា ទៅណាមកណា ដោយមានពាក់វ៉ែនតា និងច្នៃធ្វើជាក្បាំងមុខសមោលសរពាក់ជាប់ជានិច្ច ដោយនាងក៏បានប្រាប់ថាមិនបានធ្វើស្ទាយអ្វីទេ។
ទើបមានការលើកឡើងនៅបណ្ដាញសង្គមថា«ចង់ប្រាប់ថា មិនបានពាក់វ៉ែនតាយកម៉ូតCute រឺកំពុងវះកាត់ធ្វើភ្នែក៣ជាន់ទេ ព្រោះនាងខ្ញុំមានត្របកភ្នែក២ជាន់តាំងពីកើតពីផ្ទៃម្តាយខ្ញុំម្លេះ មូលហេតុមកពីភ្នែកវាឈឺសារជាថ្មីម្តងទៀតហើយបន្ទាប់ពីធ្លាប់ដាច់សរសៃភ្នាស់ក្នុងភ្នែកប្រហែល ២ខែមុន»។
តារាសម្ដែងរូបនេះបន្តថា«ហើយឥឡូវវារើឡើងវិញដោយសារមិនសូវបានថែរទាំ ហើយចូលគេងយឺត និង ប្រើ​Computer ច្រើនហួសម៉ោងពេក បានជាមានបញ្ហាភ្នែកដូច្នេះ ។ ឥឡូវបានធូរស្រាលជាងប៉ុន្មានថ្ងៃមុនហើយ តែដោយសារកម្មវិធីមិនអាចខានបាន ត្រូវបង្ខំចិត្តផាត់មុខ ធ្វើសក់បិតបាំងដូចក្នុងរូបពីម្សឹលម៉េញនិងថ្ងៃនេះតែម្តង។សុំគេងហើយណា ខ្លាចវាមិនឆាប់ជា អាចក្លាយជាបញ្ហាធំទៀត…!»។