ភ្នំពេញ៖ កំពូលតារាចម្រៀងនៅក្នុងទ្រនំហង្សមាស អ្នកនាង ពេជ្រ សោភា នៅមិនទាន់បង្ហាញជំហ៊ប្រតិកម្ម​ឬក៏បស្រាយណាមួយជុំវិញសង្ឃឹដីកា ព្រះសង្គមមួយ ដែលធ្វើការរិះគន់ធ្ងន់ៗ ទាក់ទិញនិងបទចម្រៀង នាង​ចេញមុខឱកាសចូលឆ្នាំប្រពៃណី រំលេចដោយកាយវិកានិងសូរ្យស័ព្ទជាមួយនឹងសត្វចិញ្ចឹម(សុនក់)។Image may contain: 3 people, people smiling, people standing and outdoor

ឱកាសស្វាគមន៍ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កំពូលតារាចម្រៀងល្បីមានកំណើតពីទឹកដីខេត្តព្រៃវែង ដែល​ឆ្នាំកន្លងមកធ្លាប់ល្បីបទ«រាំញីកែងជើង» និងបទចម្រៀង«ឆ្អែករាំបុកប៉ោត» នាង ពេជ្រ សោភា ក៏ដូច​ជាតារា​ចម្រៀងដទៃដែរ ពួកគេសម្រុកធ្វើបទចម្រៀងថ្មីៗដើម្បីឆក់​ប្រជាប្រិយពីឱកាស​បុណ្យប្រពៃណីខ្មែរ​ដ៏សប្បាយមួយនេះ ។Image may contain: 3 people, people smiling

ក្នុងនៅនាងពេជ្រ សោភា ក៏សម្រុកធ្វើបទចម្រៀង បទបែបបែកស្លុយ មានបទ«កង្កែបពាក់បូក» បទ «បីឆ្កែចូលរាំ» ។ តែក៏សោកស្តាយ ក្រោយពីសម្តេចនាយករដ្ឋមន្រ្តី ចេញសារប្រកាសឆ្នាំនេះ ឈប់រាំបទ ញីកែវជើង មករាំបទបែបចង្វាក់ប្រជាប្រិយខ្មែរ បទរាំសារ៉ាវ៉ាន រំពេចនោះ សូរ្យស័ព្ទមហាជនក៏ផ្ទុះកក្រើក​លើបទចម្រៀងបែបបទបែកស្លុយ ថា មិនជួយលើកស្ទួយវប្បធម៌ខ្មែរ ខណៈចម្រៀងអ្នកមេម៉ាយចាយសំឡេង ពេជ្រ សោភា ក៏ត្រូវបានបុរស ដែលមានគណនីហ្វេសប៊ុក ថាអធិរាជ មហាសាច់ រិះគន់ខ្លាំងៗ ។Image may contain: 1 person, smiling

តែយ៉ាងណា ពេជ្រ សោភា ដែលជាម្ចាស់បទ «បីឆ្កែចូលរាំ» ហាក់មិនចុះញមនិងមតិរិះគន់ពីម្ចាស់ហ្វេសប៊ុក អធិរាជ មហាសាច់ ហើយនាងថែមទាំងផ្តាំពីបុរសដែលរិះគន់នាងក្នុងពាក្យខ្លាំងៗថា «សូមឲ្យក្រុមគ្រូសារ​គាត់ជួយ​មើលៗគាត់ឲ្យផង ដើម្បីកុំឲ្យគាត់មានពេលទំនេរពេក»។ គ្រាន់តែពេជ្រ សោភា ត្រូវបុរសអធិរាជ​មហាសាច់ រឹះគន់បានស្ងប់ស្ងាត់បន្ដិចស្រាប់តែពេលនេះលេចមុខព្រះសង្ឃមួយអង្គបានចេញរឹះគន់ពេជ្រ សោភា សារជាថ្មីដោយថា អ្នកបីឆ្កែទៅរាំ មានតែមនុស្សឆ្កួត ហើយដោយសារតែបីឆ្កែរាំ​ហ្នឹងហើយបាន​ជាមាន​អាអ្នករាំជាន់អាចឆ្កែ។Image may contain: 1 person, outdoor

ក្រោយព្រះសង្ឃបានរឹះគន់ទៅលើតារាចម្រៀងពេជ្រ សោភា នោះហើយក៏មានអ្នកលេងបណ្ដាញ​សង្គម​ឈ្មោះRachana Lyបានបញ្ចញយោបល់ថា”គាំទ្រព្រះតេជគុណ”។ ចំណែកកញ្ញាTin DalyTaបាន​បញ្ចេញ​យោបល់​ដែរថា”គ្រាន់តែជាបទចម្រៀងទេ តែគ្មានពីណាបីឆ្កែ ទៅរាំទេ”។ចំណែកពេជ្រ សោភា នៅមិនទាន់​ប្រតិ​កម្មរឿងនេះឡើយ។ ទោះជាយ៉ាងណាតាំងពីវីដេអូដែលមានព្រះសង្ឃរឹះគន់ពេជ្រ សោភា ត្រូវបានគេ​ចែកចាយពេញ១ថ្ងៃនេះគេនៅមិនទាន់ឃើញតារាចម្រៀងផលិតកម្មរស្មីហង្សមាសរូបនេះចេញមុខឆ្លើយតបជុំវិញការច្រៀងបទឆ្កែនោះឡើយ គឺសោភា ស្ងាត់មាត់ដូចគេចុកអីចឹង ហាក់មិនហ៊ានតតបទៅព្រះសង្ឃឡើយ ដែលខុសពីមុននេះនាងបានផ្ដាំឲ្យទៅបុរសម្នាក់ដែលរឹះគន់នាងច្រៀងបទឆ្កែនោះថាឲ្យក្រុមគ្រូសាមើលថែរគាត់ឲ្យបានល្អផង៕Image may contain: 4 people, people smiling, people standing and outdoorImage may contain: one or more people, stripes, tree and outdoorImage may contain: 4 people, people smiling, people sitting and outdoor