ភ្នំពេញ៖ អ្នកនាងគង់ សុជាតិ ដែលលេចមុខក្នុងកញ្ចប់ទូរទស្សន៍ម៉ាយធីវីចូលកន្លះទស្សវត្ស ក្រោយចាកចោលទ្រនំប៉ុស្តិ៍៣ ពេលនេះក៏ត្រូវសាយភាពដំណើរវេចបង្វិចជាថ្មីចេញពីទ្រនំកំពុងជ្រក រត់រកទ្រនំថ្មី ទៅគៀកកិតនឹងប្តីក្មេង។
បកស្រាយពីដំណឹងដែលកំពុងរន្ទឺពីដំណើរវេចបង្វិចទៅជ្រកក្នុងទ្រនំជាមួយប្តីក្មេងលោក ជា វិបុល ដែលកំពុងមានសន្ទុះប្រជាប្រិយភាពនៅហង្សមាស ក្នុងអាជីពជាពិធីករនោះ អ្នកនាងគង់ សុជាតិ ហាក់ស្ទាក់ស្ទើនិងភាពក្លាហាន ស្រាយចម្លើយឲ្យមជ្ឈដ្ឋានមហាជនអស់ចម្ងល់។ ក្នុងចម្លើយបែបស្ទាក់ស្ទើនោះ អ្នកនាងបានប្រាប់ថា ខ្ញុំទៅធ្វើការនៅហង្សមាសមែន តែមិនមែនទៅតាមស្វាមី លោកជា វិបុល ទេគឺទៅធ្វើការងារដែលខ្ញុំស្រលាញ់»។
បន្ទរនឹងសំដីបដិសេធ តាមរកកន្លែងអង្គុយជិតប្តីក្មេងនោះដែរ អ្នកនាងគង់ សុជាតិ គ្រាន់តែសង្វេបខ្លីថា«មិនមែនចូលហង្សមាសដោយសារមានស្វាមីលោកវិបុល នៅទីនោះឡើយ ព្រោះអាជីពជាពិធីការិនីអ្នកនាងស្រលាញ់ជាយូរណាស់មក ហើយអីចឹងទោះជាខ្ញុំទៅដល់ណា ឬមានជីវភាពធូរធារយ៉ាងណាក៏មិនអាចបោះបង់ចោលអាជីពមួយដែលស្រលាញ់ខ្លាំងនេះដែរ ហើយបើទស្សនិកជននៅតែគាំទ្ររគឺអ្នកនាងនឹងបន្ដរធ្វើMCជារៀងរហូត៕
