ភ្នំពេញ៖ លោក ផាន សុផាត តារាចម្រៀងល្បី នៅក្រោយចែកផ្លូវគ្នានិងអតីតតារាចម្រៀងសិចស៊ី អ្នកនាង អ៊ុំ គន្ទា ជាច្រើនឆ្នាំ កាលអំឡុងពាក់កណ្តាលឆ្នាំ២០១៦ លោកបានទៅរៀបការជាអាជីវករនៅផ្សារ ក្រុងសួង ខេត្តត្បូងឃ្មុំ។
ថ្មីៗនេះក្នុងគណនីហ្វេសប៊ុក តារាចម្រៀងមនោសញ្ចេតនា និងជាអតីតស្វាមីអ្នកនាង អ៊ុំ គន្ធា បានបង្ហោះរូបខួបកំណើតកូនជាមួយនឹងសារខ្លីថា «កូនស្រីសំណព្វចិត្តរបស់ខ្ញុំគាត់មានអាយុមួយខួបហើយ សូមពុកម៉ែបងប្អូន ព្រមទាំងមិត្តភ័ក្រទាំងអស់ សូមជួយជួនពរគាត់ផងបានទេ!!។
