ត្បូងឃ្មុំ៖ ដោយសារក្ដីអាណិត និងស្រលាញ់ចំពោះតារាកំប្លែងសំបូដោយវោហាស័ព្ទលោកតា វីតាមីនសេ អ្នកសិល្បៈនិងបណ្ដាអ្នកគាំទ្រជាច្រើនបានចូលរូមរំលែកទុក្ខដ៏ក្រៀមក្រមនេះយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
ជាក់ស្ដែងនៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨នេះប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម លោក ហេង ឡុង បានរៀបរាប់ឲ្យដឹងថា«បងស្រី ជាម ច្រឹប ជាមន្ត្រីមន្ទីរវប្បធម៌ខេត្តត្បូងឃ្មុំនិងពូ ស៊ុំ សំអឿន លេខាសមាគមសិល្បករខ្មែរខេត្តត្បូងឃ្មុំដែលបានចំណាយពេលយកបច្ច័យដែលបានចូលរួមពីបងប្អូនសិល្បៈផ្នែកល្ខោនបាសាក់ប្រចាំខេត្តត្បូងឃ្មុំដើម្បីចូលបុណ្យលោកតាវីតាមីនសេ»។
ទន្ទឹមនិងនោះលោកបន្តថា« ជំនួសមុខគ្រួសារលោកតាវីតាមីនសេ ខាងសមាគមសូមថ្លែងអំណរគុណដល់មន្ត្រីមន្ទីរវប្បធម៌ខេត្តនិងសមាគមសិល្បករខេត្តដែលខំយកបច្ច័យពីខេត្តមកជូនផ្ទាល់តែម្តង»។ដូចនេះយើងជើញហើយថាក្រោយពីលោកតាបានចែកឋានទៅបានធ្វើឲ្យមនុស្សដែលស្គាល់ និងស្រលាញ់មានភាពក្ដុកក្ដួលក្នុងចិត្ត និងសោកស្ដាយជាខ្លាំង។
