ភ្នំពេញ៖ ភរិយារបស់អតីតតារាសម្ដែង ស៊ុក សុភាកំពុងមានបញ្ហាកើតឡើងជាបន្តបន្ទាប់គ្នា ខណៈ ពេលដែលរឿងកូនប្រុសមិនទាន់បានប៉ុន្មានផងក៏មានរឿងកូនស្រីទៀត។ ថ្មីៗនេះមានហ្វសប៊ុកមួយបានបង្ហោះរូបកូនស្រីដោយសរសេរថា«បីនាក់កូន»។

សានេះបានធ្វើភរិយារបស់អតីតតារាសម្ដែង ស៊ុក សុភា មានប្រតិកម្មយ៉ាងខ្លាំងហើយក៏បានបង្ហោះសារនៅលើគណនីយ ហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះSarina Lucky Luy ដោយសរសេរថា«មានអ្នកច្រឡំរូបកូនអញ្ចឹង ដែរ??បងប្អូនណាដែលជាFriendជាមួយគាត់នេះសុំជួយសួរគាត់អោយខ្ញុំផង ថាតើ Zuzanna កូនស្រី គាត់តាំងពីពេលណា? ហើយខ្ញុំផ្ញើរសារទៅសួរក៏មិនតប គេខមមិនក៏មិនតប គាត់ធ្វើចឹងចង់បាន ន័យថាម៉េច? ចង់ល្បីមែន???? គិតទៅអ្នកប្រសប់ធ្វើឆ្កួត ពូកែណាស់ស្រុកយើង»។

ដូចនេះឃើញថាភរិយារបស់អតីតតារាសម្ដែន ស៊ុក សុភាពិតជាមានអារម្មណ៍ថាមានអ្នកដណ្ដើមកូន ស្រីចេញទៅបានជាអ្នកនាងចេញប្រតិកម្មខ្លាំងបែបនេះ។