ភ្នំពេញ៖ ស្រីស្អាតកូនបីនៅក្រុងដូនកែវ ចេវ សុវឍ្ឍនា ខណៈបីខែមុខក៏ល្បីថា ស្រីស្អាតរូបនេះធ្វើអត្តឃាត ដោ​យ​សារ​វិបត្តស្នេហ៍ ពេលនេះក៏ប្រែក្លាយជាករណីឃាតកម្មក្រោមស្នាដៃបុរសស្នេហ៍ជាចៅហ្វាយខេត្តតាកែវនោះ។
រំពេចពីវែកមុខឃាតករពិតឋានៈជាមន្រ្តីកំពូលថ្នាក់ខេត្តឈ្មោះ ឡាយ វណ្ណៈនេះ ក្រុមហ៊ុនទស្សនាវដ្តីឡារ៉េន ក៏ទម្លាយប្រវត្តិខ្លះៗអតីតស្រីស្អាតចេវ សុវឍ្ឃនា ថាជាអតីតតារាម៉ូដែលដ៏ល្បីមួយរូបផងដែរ។
បង្ហាញភ្ជាប់និងផ្ទាំងរូបថតរួមតារាម៉ូដែលជាច្រើនដូង ក្នុងនោះក៏ត្រូវបានគេមើលស្គាល់ថា ជាអ្នកស្រីស្អាត ចេវ សុវឍ្ឃនា រូបអ្នកនាង គង់ ច័ន្ទស្រីមុំ ដែលពេលនេះកំពុងពពោះកូនដំបូងជាមួយស្វាមីលោក គឹម សីហា។
ខណៈនោះ ក៏មានការអត្ថាធិប្បាយបង្ហាញថា « កាលពី១០ឆ្នាំមុន អ្នកស្រី ចេវ សុវឌ្ឍនា គឺជាអតីតតារាបង្ហាញម៉ូដម្នាក់អោយទស្សនាវដ្ដីឡារ៉ែន ផ្ទាល់កាលពីអំឡុងឆ្នាំ២០០៨ ជាមួយនឹងតារាស្រីល្បីឈ្មោះ គង់ ចាន់ស្រីមុំ ហើយក្រោយមកដោយសារតែអ្នកស្រី ចេវ សុវឌ្ឍនា ជាប់រវល់មើលថែទាំកូន ទើបបោះបង់អាជីពជាអ្នកបង្ហាញម៉ូដតែម្តងទៅ»។