ភ្នំពេញ៖ នៅក្នុងព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៏ “វិស្សមកាលវិទ្យាល័យខ្ញុំ” នៅវិទ្យាល័យបឹងត្របែកមានការលេចធ្លា​យ​ពីទំនាក់ទំនងខុសពីធម្មតារបស់តារាចម្រៀងប្រុស Step និង វីរៈនិច្ចបានបង្ហាញវត្តមាន ដោយបានឡើងស​ម្តែ​ង ក្នុងកម្មវិធីតែមួយជាលើកដំបូងបំផុតជាមួយគ្នា។
អ្វីដែលគួឲ្យភ្ញាក់ផ្អើលបំផុតនោះគឺតារាចម្រៀង Step បានបង្ហោះរូបភាពថតជាមួយ វីរៈនិច្ច រួមទាំងប​ង្ហា​ញ​ពី​ទំ​នា​​ក់ទំនងរបស់អ្នកទាំងពីរថាគឺជា មិត្តភក្តិចាស់នឹងគ្នាថែមទៀតផង ។ ក្នុងសារគាស់កកាយអតីតកាល ដែលមហាជនពុំធ្លាប់បានដឹងពីអ្នកទាំងពីរនោះ តារាចម្រៀង Step បានសរសេរនៅលើគណនីអ៊ីស្តាក្រាមរបស់ខ្លួន​ថា​«វាជាពេលវេលាយូរណាស់តាំងពីយើងបានជួបគ្នា វាជាការចងចាំយ៉ាងល្អជាមួយមិត្តភក្តិចាស់»។
ការបង្ហាញភាពស្និទ្ធស្នាលបែបនេះ ក៏មានអ្នកគាំទ្រជាច្រើនមានការងឿយឆ្ងល់ ហើយមិននឹកស្មានថាតារាចម្រៀ​ង​ទាំងពីរដួងនេះធ្លាប់មានទំនាក់ទំនងជាមិត្តភក្តិនឹងគ្នាបែបនេះសោះ និងមិនដឹងថាពួកគេគឺជាមិត្តភក្តិនឹងគ្នា តាំងពីពេលណានោះដែរ។
បញ្ជាក់ផងដែរតាំងពីចូលសិល្បៈមកអ្នកទាំងពីរ មិនដែលចូលរួមកម្មវិធីប្រគុំតន្រ្តីអ្វីជាមួយគ្នាឡើយទេ សឹងតែមិ​ន​​ដែលបង្ហាញថាពួកគេទាំងពីរ មានទំនាក់ទំនង ឬស្គាល់គ្នាជិតស្និទ្ធនោះឡើយ។