ក្រចេះ ៖ នាយ កុយ តារាកំប្លែងជើងចាស់ នៅព្រឹកថ្ងៃទី៥ខែមេសា នេះ បានទម្លាយរូបភាពតារាភាពយន្តល្បីក្នុងទស្សវត្សឆ្នាំ៨០ដល់៩០ លោក ចៅ ចាន់ណារី ក្នុងសភាពជាមនុស្សចាស់រស់នឹងជីវភាពខ្សត់ខ្សោយ ស្បែកជ្រៀ​ស​ជ្រួ​ញ ខ្មៅស្រអាប់ ក៏ស្ថិតក្នុងខ្ទបឈើចាស់ជ្រុឌទ្រោមផង។
បន្ថែមពីបង្ហាញរូបភាពតារាភាពយន្តជើងចាស់ ចូលចិត្តសម្តែងក្នុងកាយវិការក្រមិចក្រមើម លោក ចៅ ចាន់ណារី ដែលធ្វើឲ្យមិត្តភក្កិសិល្បៈដែលត្រឹមតែឃើញរូបភាពក្នុងសភាពកម្សត់តោកយ៉ាកនោះ ឲ្យកើតជាក្តីសង្វេកនឹករលឹកដល់វីរៈភាពអតីតកាលលើវិថីសិល្បៈរបស់លោកនោះ ។

នាយ កុយ ក៏បានរៀងរាប់ចែកក្តីអាណិតដល់មហាជនថា «ពេលជួបអតីតតារាសម្ដែងចៅ ចាន់ណារី នៅក្រចេះ ពេលនោះ លោកមើលអត់ចង់ស្គាល់…ដោយសារតែភាពជាក់ស្ដែង លោក ចៅ ចាន់ណារី មានរូបរាងចាស់ខ្លាំង ហើយសុខភាពក៏មិនអំណោយផលទៀត។

ដោយសារតែមានការងារបន្ទាន់ដែរ លោក ជួង ជី ប្រាប់ថា មិនបានសួរនាំអតីតតារាសម្ដែងច្រើនទេ បានត្រឹមតែសុំថតរូប ២-៣ប៉ុស្ដិ៍ប៉ុណ្ណោះ។ ដំណឹងនេះ លោកក៏បានបញ្ជូនមកសមាគមសិល្បករស្ម័គ្រចិត្តដែរ ក្នុងនោះ ថ្នាក់ដឹកនាំសមាគម ក៏បានឯកភាព និងត្រៀមក្រុមការងារចាំជួបជាមួយលោក ចៅ ចាន់ណារី មុនសម្រេចថា មានអ្វីអាចជួយលោកបាន។

ក្នុងនោះ នាយ កុយ ក៏បានបង្ហាញទៀតថា «“មើលទៅគាត់ឡើងស្រម៉ក មើលទៅអាណិតពន់ពេក ខ្ញុំថា បងឯងម៉េចមិនឡើងមកភ្នំពេញមករកសម្ដែងអីហ្នឹងគេ…គាត់ថា ហ៊ឺ…អត់ហ៊ានឡើងយើងអត់អីចឹង…ខ្លាចខ្មាសគេ ដល់គាត់និយាយចឹង រិតតែអាណិតគាត់ទៀត»។

ខណៈ នេះដែរអ្នកនាង ខាត់ សុឃីម ក៏បង្ហាញអារម្មណ៍ពេលឃើញរូប រៀមច្បងសិល្បៈ លោក ចៅ ចាន់ណារី ។ ដោយបានបញ្ចេញយោលមតិថា «(នាទីស្លុតតចិត្តសិល្បៈខ្មែរ)គាត់ឈ្មោៈចៅ ចាន់ណារីតួកុនរួមជំនាន់ជាមួយបងចាន់ដារាទីលោកបង រ៉ូ កំសត់ម្លេះ»។