ភ្នំពេញៈ បន្ទាប់ពីតារាកំប្លែងស្រីអ្នកមេម៉ាយសាច់នៅខ្ចីល្វក់អ្នកនាង សេន ចិន្តា ហៅនាងអ៊ីត បានខិតខំពុះពារ ជម្នះឧបសគ្គយ៉ាងច្រើនដើម្បីជ្រែកខ្លួនចូលក្នុងវិស័យសិល្បៈរហូតបានក្លាយជាសមាជិកនៃក្រុមកំប្លែងលេចធ្លោ ល្បីប្រចាំទូរទស្សន៍ស៊ីធីអិន មកនោះ។

ថ្មីៗនេះក៏ស្រាប់តែលេចធ្លោក្នុងវិស័យសិល្បៈចម្រៀង បង្ហើរសូរសៀងដ៏ពីរោះ ប្លែកពីសំឡេងលេងកំប្លែងដាច់ ជាមួយនឹងបទថ្មី «មានប្តីល្អទោះក្រក៏ពេញចិត្ត» នារដូវភ្ជុំបិណ្ឌឆ្នាំនេះ ឯទ្រនំសាន់ដេជាមួយក្មួយប្រុសនាងគឺ នាយ ចឺម។ នៅក្នុងបណ្តាញសង្គមបានបង្ហាញថា នាយ ចឺម ដែលជាក្មួយប្រុសបង្កើតនាងអ៊ីតនោះ បានបកស្រាយថា «តាមពិតទៅ មីងខ្ញុំ [អ្នកនាងអ៊ីត] គាត់ចម្រៀងនៅផលិតកម្មសាន់ដេ ស្របាលៗនឹងខ្ញុំដែរតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ គ្រាន់តែថាគាត់មិនសូវមានបទច្រៀង ហើយមានបទខ្លះដែរ តែមិនសូវជាបានស្រូបការគាំទ្រពីមហាជនខ្លាំងឡើយ។ ឆ្នាំនេះបទថ្មីរបស់គាត់គឺបទ «មានប្តីល្អទោះក្រក៏ពេញចិត្ត» នោះហាក់ដូចជា បានទាក់ទាញនូវចំណាប់អារម្មណ៍ ប្រិយមិត្តអ្នកគាំទ្រច្រើនគួរសមជាបណ្តើរៗហើយ»។

ដូចនេះហើយសេន ចិន្តា ហៅនាងអ៊ីតមិនត្រឹមតែជាតារាកំប្លែងប៉ុណ្ណោះទេ ឥឡូវបានឡើងកូតជាតារា ចម្រៀងប្រចាំផលិតកម្មសាន់ដេផងដែរ។