ភ្នំពេញ៖ តារាកំប្លែងជើងចាស់ នាយ វីតាមីនសេ លោកបានលាចាកលោកនេះរយៈពេល៨ថ្ងៃហើយ។ ប្រពន្ធកូននិងចៅក៏ទើបនឹងបញ្ចប់ពិធីបុណ្យខួបគម្រប់៧ថ្ងៃចប់នៅល្ងាចថ្ងៃទី៥ខែមេសានេះ។Image may contain: 2 people, people sitting

ខណៈនាយ កុយ ជាមិត្តរួមអាជីពរមែងឆ្លៀតបានញឹកញាប់សួរសុខទុក្ខលោកតា វីតាមីនសេ គ្រាលោកនៅ មានដង្ហើម លោកបានបង្ហាញសារនឹករលឹកសពជាថ្មី។ ក្នុងគណនីហ្វេសប៊ុក ដែលបង្ហោះ រូបភាព តែខ្លួន ស្រ្តីជាមួយលោក តា វីតាមីនសេ អង្គុយនៅលើកៅអី នាយ កុយ បានសរសេររៀបរាប់ថា«ក្រមុំខ្ញុំមិនស្អាត តែមានចិត្តស្មោះ ថតជាប់មីចែសេឥលូវគាត់ទៅចោលយើងហើយ គួរឲ្យស្ដាយណាស់»។Image may contain: 1 person, standing

តាមរយៈសារនេះបង្ហាញយ៉ាងច្បាស់ណាស់ថា នាយ កុយ នៅនឹករលឹកដល់មិត្តចាស់ នាយ វីតាមីនសេ និងនឹកដល់អនុស្សាវរីយ៍សិល្បៈធ្លាប់សម្តែងជាមួយគ្នាជាង២០ឆ្នាំមកនេះ នៅតែស្ថិតក្នុងចិត្ត នាយ កុយ »។Image may contain: 1 person, smiling, standing and close-upImage may contain: 3 people, people standing