ភ្នំពេញ៖នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះអ្នកស្រី ចន ច័ន្ទលក្ខិណា និងលោកហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ និងសិល្បៈស្ម័គ្រចិត្តជួយសង្គមបានរៀបចំនិមន្តព្រះសង្ឃសូត្រមន្តតំឡើងរាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។កម្មវិធីនេះបានរៀបចំឡើងនៅសមាគមដែលមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនីមួយចំនួនផងដែរ។