ភ្នំពេញ៖ ថៅកែស្រីហាង”ផែសមុទ្រ”កញ្ញា ម៉ាក សែនសូនីតា ដែលទើបបើកសម្ពោធហាងសាខាទី៣ តាម បណ្ដោយផ្លូវព្រះ​មុនីវង្សកាលពីពេលថ្មីៗនេះត្រូវបានមិត្តភក្ដិរួមអាជីពជាច្រើនបានជម្រុញឲ្យនាងនិងសង្សារលោក ប៉ុល វិបូរ រៀបការឲ្យ​បានឆាប់ៗ​ទៅ តែតារាស្រអែមស្រស់រូបនេះហាក់ដូចជា មិនអើពើឡើយ ដោយ នាងបែរជាថាគិតរឿងរកស៊ីឲ្យជោគជ័យសិនទើបរៀបការ​តាមក្រោយ។Image may contain: 3 people, people smiling, people standing and indoor

ម៉ាក សែនសូនីតា ថែមទាំងនិយាយថា ការមានហាងត្រឹម៣នេះ​មិន​​​មែន​គ្រប់​គ្រាន់ សម្រាប់ខ្ញុំឡើង ព្រោះ តាមគម្រោងនាងត្រូវ​បើក​ហាងឲ្យបាន១០សាខាបន្ថែមទៀត ដែលសរុបទាំងអស់​១២​ហាងទើប នាងព្រម ឈប់​​និងគិតគូរពីរឿងរៀបការតាមការ​ចង់​ឃើញរបស់មិត្តសិល្បៈករ។Image may contain: 4 people, people smiling, people sitting and indoor

ម៉ាក សែនសូនីតា បានភ្ជាប់ស្នេហ៍ជាមួយលោក ប៉ុល វិបូរ ក្រោយ​ពី​នាងត្រូវបាន ថៅកែផលិតកម្ម អង្គរ ភីចឈ័រូបនេះលើកឲ្យ​នាង​ធ្វើ​ជាតួឯកក្នុងភាពយន្ដរបស់ខ្លួនជាបន្ដបន្ទាប់នោះ។ចំណ​ងស្នេ​ហា​​​ថ្មីរបស់ តូតា នេះត្រូវបានអ្នកសិល្បៈជាច្រើនបានគាំ​ទ្ររូប​នាងព្រោះថាលោក ប៉ុល វិបូរ ជាបុរសដែលពូ កែរកស៊ី ហេតុនេះ ហើយម៉ាក សែនសូនីតា នឹងក្លាយទៅជាអ្នកមានទ្រព្យកាន់​តែ​ច្រើន​មិនខាននាពេលអនាគត៕Image may contain: 2 people, people smiling, people sitting and indoorImage may contain: 1 person, close-up