ភ្នំពេញ៖ ផាន់ ផាត់​ណា ពិតជា​សម្រស់​ស្រស់ស្អាត​មែន មាន​អ្នកខ្លះ​ច្រឡំ​នាង​និង ស្រី​ស្អាត ប៊ី​រី​យ៉ា ផងដែរ ។ ខណៈ​តារាស្រីរូបនេះ ក៏​ធ្លាប់​អះអាង ​នៅ​ពេញ​មួយ​តួខ្លួន​នាង​គឺ​ធម្មជាតិ ពិតៗ នាង​មិនបាន​ចូល​ហាង​កែស​ម្ជ​ស្ស​នោះទេ។​ដោយសារ​មើលឃើញ​សម្រស់​ដ៏​ស្រស់​ស្អាត​​របស់ ផាន់ ផាត់​ណា បានធ្វើឱ្យ​បុរស​ជាច្រើន​តាម​ស្រឡាញ់​នាង មិន​ថា​បុរស​ក្នុង​ឬ​ក្រៅប្រទេស​ឡើយ តែងតែ​ព្យាយាម​ទំនាក់​ទាក់​ទំនង​នាង​គ្រប់ពេល។ ប៉ុន្តែនាងបែរប្រកែកថា មិន​បាច់ប្រឹង​ព្យាយាម​ទេ។

ព្រម​នឹងការ​​បង្ហាញនៅក្នុង​ពេលនេះ​ខ្ញុំ​​កំពុង​មមាញឹកការងារ​សិល្បៈ​ខ្លាំង​ បើ​យក​ពេលវេលា​ទៅ​គិត​រឿង​ស្នេហា អាចធ្វើឱ្យ​បាត់បង់​ជាមិនខាន។ ស្រីស្អាត ផាន់ ផាត់​ណា ដែលមុននេះ​ជូប​រឿង​ហ្មង​សៅ ដែលថា នាង​ត្រូវស្រ្តី​ក្មេង​ម្នាក់​ទម្លាយ​ថា ធ្លាប់​មាន​ទំនងទំនងប្តីរបស់​គេនោះ នាង​បាន​សារភាពថា «ខ្ញុំ​​ធ្លាប់​ខូចចិត្ត​ម្តង​រួចមកហើយ ដូច្នេះ​ខ្ញុំ​​មិន​ចង់​សាកល្បង​ស្នេហ៍​ថ្មី»​។ ស្រី​ស្រស់ ដែល​មាន​ទម្រង​មុខមាត់​ច្រឡំ​គ្នា​និង​ស្រីស្អាត ប៊ីរីយ៉ា នាង ផាន់ ផាត់ណា​ ក៏​បាន​បញ្ជាក់ដែរ​ថា«​ មួយវិញទៀត​ឈឺ​ម្តង​ហើយ គឺ​ចាំ​មិន​ភ្លេច​ទេ» ។

​ពិតជា​គួរឱ្យ​សរសើរ ផាន់ ផាត់​ណា ខ្លាំងណាស់​នាង​ជា​សិល្បការី​នីមួយ​រូប​ដែលមាន​សេច​ក្តី​ក្លាហាន ហ៊ាន​សារភាព​រឿង​រាវ​ឯកជន​របស់ខ្លួន​ឱ្យ​ទស្សនិកជន បានដឹង នាង​ថែមទាំង​ធ្លាប់​​និយាយថា អតីត​គូស្នេហ៍​នាង​កន្លងមក​ថែមទាំង​ធ្លាប់មាន​ភរិយា​រួច​ទៀតផង ។ ក្រោយ​បែក​ធ្លាយ​រឿងនេះ នាង​សម្រេចចិត្ត​ចាកចេញ និង​បែក​គ្នា​ដោយ​គ្មាន​អា​ឡោះ​អា​ល័​យ ។

គួរបញ្ជាក់​ផងដែរ​ថា ផាន់ ផាត់​ណា កំពុង​លេចមុខ​នៅក្នុង​រឿង​ភាគ​ជាច្រើន ជាពិសេស​ទស្សនិកជន​កាន់តែ​ចាប់អារម្មណ៍​នាង​ខ្លាំង​ក្រោយពី​នាង​មាន​វត្តមាន​នៅក្នុង « អាពាហ៍ពិពាហ៍​ចម្លែក » ដែល​បានដាក់​បញ្ចាំង​នៅក្នុង​កញ្ចក់ ​ទូរទស្សន៍ CTN នាពេល​កន្លងមក ៕