ត្បូងឃ្មុំ៖ បន្ទាប់ពីបានបង្ហាញជីវិតដ៏កម្សត់ រស់នៅទីជនបទដាច់ស្រយាលខេត្តត្បូងឃ្មុំ របស់លោក ចៅ ចាន់ណារី ដែលមហាជនស្គាល់ច្បាស់ថា ជាតារាសម្តែងល្បីក្នុងចន្លោះទស្សវត្សឆ្នាំ៨០និង៩០ ក៏ធ្វើឲ្យផ្ទុះនូវក្តីអាណិតអាសូរអស់ អ្នកសិល្បៈទាំងជំនាន់ថ្មីជំនាន់ចាស់ ។
ពីការបែកធ្លាយជីវិតដ៏កម្សត់របស់ លោក ចៅ ចាន់ណារី តារាសម្តែងល្បីជំនាន់ អ្នកស្រី អ៊ុំ សុវណ្ណី អ្នកស្រីចាន់ តា​រា​ទី និងលោកចាប់ ចៀន បែរជាជីវិតចុងក្រោយក៏ឆ្ងាយពីសិល្បៈហៅលែងឮទៅរស់នៅអា​ស្រ័​​យ​រ​បបដាំដំណាំ លើដី​ជួ​​លគេរកកម្រៃចិញ្ចឹមជីវិតគ្រួសារដ៏តោកយ៉ាក លើដីជនបទនេះ ក៏ធ្វើឲ្យមិត្តភក្កិសិល្បៈរួមនឹងមហាជនផង មា​ន​តែ​ផ្ទុះក្តីអាសូរថា «មិនគួរឡើយជីវិត តារាភាពយន្តល្បីម្នាក់ លោក ចៅ ចាន់ណារី ធ្លាក់ដល់កម្រិតនេះ »។
ក្នុងនោះដែរក៏មានអ្នកគាំទ្រ លោក ចៅ ចាន់ណារី ថា ជាតារាភាពយន្តម្នាក់ក្នុងចិត្តនោះ គេបានបង្ហាញនូវទឹកចិត្តថា «លោកពូជាទីស្រឡាញ់គេថា លោក ពូស្លាប់បាត់ហើយ តែតាមពិតមែ​ន​ចឹង​ណា​ទាំងសាច់ទាំងឈាមនៅរស់រវើក ខ្ញុំចាំលោកពូថា កម្មវិធីទូរទស្សន៌មួយតាមរកពូ តែពូមិនហ៊ានចេញមុខ ព្រោះក្រពេក»។
អ្នកដែលគាំទ្រលោក ចៅ ចាន់ណារី ម្នាក់នេះបានបន្តទាំងការកោតសរសើរទៀតថា«ថ្ងៃឡើងតួនាទីលោកស្នងការមួយរូបនៅកំពង់ចាម លោកពូគេចមុខពីលោករដ្ឋមន្ត្រីមួយរូប ដោយហេតុផលថា ខ្មាស់គាត់ គាត់រកខ្ញុំយូរហើយបើមនុស្សខុសពីលោកពូគេនឹងរត់ទៅសំពះសុំនេះសុំនោះមិនខានទេ ។ សូមលោកពូវិលចូលសិល្បៈវិញទៅខ្ញុំជឿថា សមាគមសិល្បៈនឹងជួយលោកពូ»។
ស្រប់ពេលជីវិតចាកឆ្ងាយពីដីក្រុង និងបង់ទាំងឱកាសការងារសិល្បៈនិងឫកពៀរជាអ្នកស៊ីវីល័យនោះ បណ្ដាញស​ង្គ​ម​មួយនេះលោក ចៅ ចាន់ណារី ក៏បានបង្ហើបឲ្យដឹងខ្លះដែរថា«ខ្ញុំពិតជាមានករនឹករឭកដល់អ្នកសិល្បៈរួមជំនាន់ណាស់តែមិនហ៊ានជួបមុខព្រោះខ្មាស់គេ ឃើញខ្លួនឯងក្របែបនេះ»។
ដោយឡែកក្រោយពីមានការលើកទឹកចិត្ត និងពីសំណាក់តារាកំប្លែងពូកែវោហា នាយ កុយ មកហាក់ដូចជាធ្វើឲ្យអតីតតារាសម្ដែងចៅ ចាន់ណារី ចង់បង្ហាញមុខជាថ្មីដោយជួបសំណេះសំណាលជាមួយអ្នកសិល្បៈ និងបណ្ដាអ្នកទ្រកន្លងមកផងដែរ។ជាក់ស្ដែងនឹងមានការជួបសំណេះសំណាលនេះនៅថ្ងៃទី៩ ខែមេសាឆ្នាំ២០១៨ នេះនៅសមាគមសិល្បករខ្មែរ។
ក្នុងនោះដែរ លោក ចៅ ចាន់ណារី ក៏បានប្រាប់តារាញូស៍នៅរសៀលថ្ងៃទី៦ខែមេសានេះថា «ខ្ញុំក៏មានក្តីនឹករលឹកណាស់ដែរ ដល់មិត្តរួមជំនាន់សម្តែងដំបូង មានដូចជា លោក ខ្លូតរតនា ចាន់តារាទី ចាប់ ចៀន ផងនេះ តែក​ន្ល​ង​មកខ្ញុំគេចគេ តែពេលនេះនាយ កុយ គេក៏បានឃើញ ហើយថតរូបមកផ្សាយចឹង ខ្ញុំក៏មិនដឹងធ្វើម៉េច មានតែអរគុណ កុយ ហើយ ដែលគាត់ស្រឡាញ់អាណិតខ្ញុំ »។