ភ្នំពេញ៖ មកទល់ពេលនេះ ឌុ​ច សុភា នៅតែ​ស្រស់ស្អាត រាល់​ការ​ស្លៀកពាក់​និង​ការ​តុប​តែង​ខ្លួន​របស់​នាង គឺ​សម​ទៅតាម​វ័យ​របស់ខ្លួន ។ ទោះបីជា​រវល់​ជាមួយនិង​ការងារ​ផ្សេងៗ តែ ឌុ​ច សុភា នៅតែ​ព្យាយាម​ថែរក្សា សម្រស់​របស់ខ្លួន​ឱ្យនៅ​ស្រស់ស្អាត មិន​ចាស់​ទៅតាម​វ័យ​ឡើយ ។

​បើតាម​ប្រភពព័ត៌មាន​ស្និទ្ធ​ជាមួយ ឌុ​ច សុភា បានបង្ហាញ​ប្រាប់ថា ដើម្បី​បាន​ភាព​ស្រស់​ស្អាត​​ទាំងនេះ ឌុ​ច សុភា មិនដែល​ភ្លេច​ពី​រឿង Gym ឡើយ នាង​តែង​ចំណាយពេល​រាល់ថ្ងៃ​ដើម្បី​ហាត់ប្រាណ​នៅក្នុង​ក្លឹប ឱ្យមាន​រូបរាង​តូច​ស្រ​ឡូ​ន​ទៅតាម​លក្ខណៈ​ស្តង់ដារ ចំណែក​រូប​សម្ផស្ស​វិញ គឺ​នាង​ព្យាយាម​ប្រើ​ផលិតផល​នានា​ដែល​ជំនួយ​ដល់​ផ្ទៃមុខ និង​ព្យាយាម​ញាំ​ចំណីអាហារ​ដែលមាន​ផលប្រយោជន៍​បំផុត​សម្រាប់​សុខភាព ដូច្នេះហើយ​ទើប​នាង​អាច​ថែរក្សា សម្រស់​ឱ្យ​ស្រស់ស្អាត​ក្មេង​ជាង​វ័យ ។

​ឌុ​ច សុភា តែងតែ​បង្ហោះ​រូបភាព​មួយចំនួន​ដែល​នាង​ចំណាយ​ពេលវេលា​ក្នុងការ​ហាត់​ប្រាណ នាង​ថែមទាំង​និយាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​ថា « ចោល​មិន​បានទេ Gym និង​កាហ្វេ » ៕