ភ្នំពេញ៖ បន្ទាយមានជ័យ៖ នាង ម៉ៃយ៉ា ងារធីតាកូនកាត់បីសាសន៍ ខ្មែរ បារាំង អាឡឺម៉ង កំពុងរីកចាយសម្រ​ស់​លើ​វិថីសិល្បៈ ក្នុងនាទីជាពិធីការិនីផង ក៏ធ្វើឲ្យម្នាក់អត់ទ្រាំមិនសរសើរមិនបាន ខណៈសម្រស់នាង កើនទ្វេរ ពេលគ្រងសំលៀកបំពាក់ប្រពៃណីខ្មែរ ក្នុងឈុត «ព្រះ ម៉ែស្រីគ្រប់ល័ក្ខ» ដែលជាទឹកតាំងរូបសំណាក រង្វង់មូលស្រីគ្រប់ល័ក្ខ នៅទីរួមខេត្តបន្ទាយមានជ័យ។
នៅពេលដែលឃើញ តារាស្រីទើបនឹងរៈ តែប្រជាប្រិយភាពក៏ហក់ឡើងខ្លាំង ទាំងក្តាប់ឱកាសជាពិធីការិនីជាច្រើនកម្មវិធីនៅទ្រនំទូរទស្សន៍ស៊ីធីអ៊ិន ជាមួយឈ្មោះជាតារាស្រី កូនកាត់បីសាសន៍ ក្នុង​ឈុត​ «ព្រះម៉ែស្រីគ្រប់ល័ក្ខ» ក៏ធ្វើឲ្យមានការពោលសរសើរពីរូបសម្រស់នាងកាន់តែខ្លាំង ខណៈឈុតប្រពៃណីនេះ ក៏ត្រូវសមឥតខ្ជោះនឹងដងខ្លួន ទម្រង់មុខ ខ្មែរកាត់អ៊ឺរ៉ុប ក្រោមទឹកដៃច្នៃម៉ូដដ៏ពិសិដ្ឋ នៃស្នាដៃកូនខ្មែរ ពីហាងច្នៃម៉ូដ សោភ័ណមង្គលសម្អាងការ ដែលមានទីតាំងនៅខេត្តបន្ទាយមានជ័យ»។
គួររំឮកផងដែរថាក្នុងការថតតែង និងច្នៃឈុតនេះឡើង គឺជាការរំឭកព្រះឧបការគុណ “ព្រះម៉ែស្រីគ្រប់ល័ក្ខ” ដែលមានរូបសំណាក់ នៅរង្វង់មូលស្រីគ្រប់ល័ក្ខ ស្ថិតនៅភូមិបី សង្កាត់ព្រះពន្ធា ក្រុងសិរីសោភ័ណ។