ភ្នំពេញ៖ តារាចម្រៀង រស់ ម៉ូនីកា ដែលល្បីមានទីផ្សារខ្លាំងនៅក្រៅស្រុក ទាំងជោគជ័យជីវិតគូនៅលើទឹកដីកាណាដានោះស្រាប់តែថ្មីៗនេះហាក់ដូចជាបង្ហាញសារប្លែកៗលើកបណ្ដាញសង្គមធ្វើឲ្យបណ្ដាអ្នកគាំទ្រលើកជាចម្ង​ល់​ថា« រស់ ម៉ូនីកា ផ្ទុះមានជម្លោះជាមួយអ្នកណាបានជានិយាយប្លែកៗ»។
នៅក្នុងសង្គមហ្វេសប៊ុកតារាចម្រៀងសម្បូរទីផ្សារឡើងឆាកខនសឺតនៅក្រៅប្រទេសរូបនេះលើកឡើងថា«ពួកអ្នកធ្វើអី ក៏ធ្វើទៅជាសិទ្ធរបស់អ្នក តែសូមកុំព្យាយាមយករូបខ្ញុំ ឈ្មោះខ្ញុំរឺក្រុមគ្រួសារខ្ញុំទៅពាក់ពន្ធ័ ក្នុងរឿងរបស់អ្នក រឺយកទៅផុសទៅបង្ហាញដោយវិធានការណាមួយរបស់អ្នក ។
យ៉ាងណាតាមសារទទួចសុំអង្វ អ្នកដែលតាមរំខានអារម្មណ៍នាង រស់ ម៉ូនីកានោះ ទំនងមិនមានអ្នកនៅឆ្ងាយពីខ្លួនឬមនុស្សអាថ៌កំបាំងពីភ្នែកនាងនោះដែរ ។ ខណៈក្នុងសារបន្តនាង ពោលថា «ពួកខ្ញុំធ្លាប់ជួយអ្នកមិនប្រាថ្នាចង់បានពាក្យអរគុណពីអ្នកទេ តែសូមកុំអោយទោសមកពួកខ្ញុំវិញ»។
ជាមួយសារដែលប្រើពាក្យពេចន៍ បង្កបទាំងកំហឹងភ្ជាប់នឹងរូបភាពពីរបីសន្លឹកផងនោះក៏បន្តថា«ហើយកុំខ្លាចថាខ្ញុំជាបក្ស័ពួកខាងណា ! ខាងណាក៏ខ្ញុំមិនចូលដែរ ព្រោះសារធាតុរបស់ពួកខ្ញុំចេះតែជួយគេ តែមិនចេះសំលាប់អ្នកដ៏ទៃដើម្បីផលប្រយោជន៍ខ្លួនទេ»។