ភ្នំពេញ៖ តារាសម្តែងកញ្ញា ដួង ម៉ានិច ទើបតែឈានជើងចូលប្រឡូកនៅក្នុងវិស័យសិល្បៈខ្មែរ បានរយៈពេលតែប៉ុន្មានឆ្នាំកន្លងមកប៉ុណ្ណោះក៏ទទួលបានប្រជាប្រិយភាពខ្លាំងមិនចាញ់រៀមច្បងប៉ុន្មាននោះឡើយ។
ស្របពេលជាមួយគ្នា ក្នុងកំឡុងពេលនៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែខិតជិតចូលមកដល់ក្នុងពេលខាងមុខនេះតារាសម្តែងស្រីសម្រស់បាន កញ្ញា ដួង ម៉ានិច មានការថត ការសម្តែងសិល្បៈ ឱ្យតាមបណ្តាផលិតកម្មធំនានា នៅក្នុងស្រុកជាបន្តបន្ទាប់ ស្ទើរតែរកពេលសម្រាកមិនបានពីមួយថ្ងៃទៅមួយថ្ងៃ។
មិនធម្មតាតារាសម្ដែងរូបនេះថតចប់កម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរយើងតារាសម្តែង ដួង ម៉ា​និ​ច​ មានអ្នកគាំទ្រជាច្រើននាក់ចាំថតជាមួយកញ្ញាសុទ្ធតែកម្លោះៗ តំរង់ជួរតាមសុំថតជាមួយ ក៏ធ្វើឲ្យនាង សប្បា​យ​​ចិត្តផង រំភើបផង ។ ខណៈក៏មានអ្នកជិតស្និទ្ធនាង បង្ហើបថា «យ៉ាងណា ដួង ម៉ានិច ក៏មានអារម្មណ៍ក្តៅខ្លួនដែរហ្នឹង ពេលម្តងៗមានបុរសក្មេងសុំស្និទ្ធស្នាលច្រើន»។