ភ្នំពេញ៖ ថ្មីៗបណ្តាញផ្សព្វផ្សាយជាច្រើន បានបង្ហាញថា តារាចម្រៀងនិងសម្តែងបីរូប ត្រូវបាន​បាត់បង់ឱ​កាស​ចេញទៅសម្តែងនៅអាមេរិក ក្រោយសម្ភាសធ្លាក់។ ក្នុងការផ្សព្វផ្សាយនោះក៏បានបង្ហាញថា ក្នុងនោះ មាន កញ្ញា​ សូដា នីតា លោក ជុំ លីណូ និងនេនទុំ ។ ស្ថិតក្នុងចម្ងល់មហាជន ដែលដាក់ការងឿង​ឆ្ងល់តារា​ខ្មែរ​បរា​ជ័យ​​ឱកាសសម្តែងនៅអាមេរិក នេន ទុំ ដែលល្បីបរាជ័យម្នាក់ដែរផងនោះ បែរមកប្រឹងធ្វើបទចម្រៀង ជា​ចង្វាក់​​សារ៉ាវ៉ាន ខណៈដែលនាយករដ្ឋមន្រ្តីមុននេះ ក៏ប្រកាសឲ្យបងប្អូនខ្មែររាំសារ៉ាវ៉ាន់ ។Image may contain: 1 person

ក្នុងវីដេអូ ផ្សាយផ្ទាល់តាមហ្វេសប៊ុក នេនទុំ ក៏បានអំពាវថា «អញ្ជើញរាំសារ៉ាវ៉ាន់» ឃើញថាចម្រៀងមួយបទ​នេះ​ទើបតែចេញសោះគឺទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន។ នេន ទុំ បាននិយាយរៀបរាប់​ពីការ​ផលិត​​បទចម្រៀងមួយនេះឡើងថា « ខ្ញុំមានចម្រៀងថ្មីមួយបទចង់ឲ្យបងស្ដាប់គឺ បទ អញ្ជើញរាំសារ៉ាវ៉ាន់ នេះ​បើតាមប្រសាសន៍សម្ដេចតេជោ ថា ចង់រាំ សារ៉ាវ៉ាន់ ទើបខ្ញុំខ្វាកខំធ្វើវា ក្រែងបានល្បីហ្នឹងគេ បើទោះបីបទ​ខ្ញុំ​ចេញទៅមិនសូវល្បីដូចគេក៏ខ្ញុំមានអារម្មណ៍ថា ខ្ញុំស្រលាញ់បទបែបចង្វាក់សារ៉ាវ៉ាន់រាំវង់។Image may contain: 1 person, suit

លោកបន្តទៀតថា « ក្នុងពេលមួយថ្ងៃកន្លះយើងធ្វើបានបទហ្នឹងមួយបទ គឺសម្រុកធ្វើអត់បានសម្រាកទេ ឥលូវ​ធ្លាក់ខ្លួនឈឺទៀត គឺខិតខំធ្វើឲ្យទាន់ថ្ងៃចូលឆ្នាំសូមបងប្អូនជួយគាំទ្រផង»៕Image may contain: 1 person, screen, office, glasses and indoorImage may contain: 1 person, smiling, indoor