ភ្នំពេញ៖តារាសម្ដែងកូន១អ្នកនាងភិន សុដាលីស ដែលខកខានការថតភាពយន្ដ​ជាច្រើនឆ្នាំក្រោយពី​មាន​រឿង​ស្នេហាដ៍ចម្រូងសម្រាសជាមួយប៉ែន ចំរ៉ុង រហូតដល់ចែកផ្លូវគ្នាដោយបន្សល់កូនស្រីម្នាក់​នោះស្រាប់​តែ​ពេល​នេះបានវិលត្រឡប់គ្រងតំណែងជាតួឯកក្នុងភាពយន្ដរបស់ឪពុកនាងសារជាថ្មីវិញហើយក្នុងរឿង”ម្ចាស់បំណុល”ដែលមានតួឯកប្រុសលោកភឹម តារាវិបុល ។

ទាំងសុដាលីស និងលោកតារា វិបុល សុទ្ធតែមានការសំណូមពរ​ឲ្យទស្សនិកជន​ទាំងអស់ជួយ​គាំទ្ររភាពយន្ដ​របស់​នាងផងដែលនឹងដាក់បញ្ចាំងជាផ្លូវការនៅទូរទស្សន៍PNNនៅថ្ងៃទី២០ខែមេសាឆ្នាំ២០១៨នេះហើយ។ ភិន សុដាលីស បានក្លាយទៅជាអ្នកគ្រប់គ្រងផលិតកម្មមហាហង្សក្រោយពេលដែលនាងបានផ្ដាច់ស្នេហ៍លោកប៉ែន ចំរ៉ុង និងវិលមករស់នៅផ្ទះឪពុកម្ដាយនាងវិញមុនពេលសម្រាលកូនស្រីឈ្មោះ katherina ដែល​ពេលនេះមាន​អាយុជាង១ឆ្នាំហើយ។Image may contain: 1 person, standing

ភិន សុដាលីស នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់​ថាមិនអនុញ្ញាត្តិ​ឲ្យអតីតសង្សារ​ជួបមុខកូនស្រីជាដាច់​ខាត​ទោះជា ចំរ៉ុង អង្វករយ៉ាងណាក៏ដោយ៕Image may contain: one or more people, sunglasses, outdoor and close-up